Tuesday, February 17, 2015

Jack Ma​​ ទម្លាយ​រឿង​​​មុន​ក្លាយ​ជា​សេដ្ឋី​​ ​​ដាក់​​​ការ​ងារ​​៣០​កន្លែង​​អត់​ជាប់​​​

ប្រភពមកពី៖​ sabay.com.kh
​​Jack Ma ​គឺ​ជា​​​សហគ្រិន​ជោគជ័យ​ម្នាក់​នៅ​ក្នុង​ពិភព​លោក​។ ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ (e-commerce )​ របស់​លោក​​​ឈ្មោះ​ថា​ Alibaba បាន​ទាក់ទាញ​អ្នក​​ទិញ​ទំនិញ​​​​១០០​លាន​នាក់​ក្នុង​មួយ​ថ្ងៃ​ ហើយ​ទ្រព្យសម្បត្តិ​របស់​​លោក​​គឺ​មាន​ប្រហែល​ជា​ ២០,៤​ពាន់​លាន​ដុល្លារ​។ ​ប៉ុន្តែ​មុន​ពេល​ដែល​លោក​​បាន​ក្លាយ​ជា​មហាសេដ្ឋី​មាន​បំផុត​នៅ​ក្នុង​ប្រទេស​ចិន​​​ Jack Ma ​ធ្លាប់​​ជួប​ឧបសគ្គ​ជា​ច្រើន​​ដែរ។

jack-ma

​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​នឹង​​កម្មវិធី​ទូរទស្សន៍​​របស់​អាមេរិក​ Charlie Rose ​មហាសេដ្ឋី​រូប​​នេះ​បាន​ប្រាប់​ឲ្យ​​ដឹង​ថា ​​លោក​​ធ្លាប់​បាន​ធ្លាក់​ការ​ប្រលង​ចូល​រៀន​​មហាវិទ្យាល័យ​ចំនួន​បី​ដង ​ដូច្នេះ​​លោក​​បាន​ដាក់​ការ​ងារ​ ហើយ​ការងារ​ចំនួន ៣០ ​កន្លែង​ផ្សេង​ៗ​គ្នា​ ដែល​លោក​បាន​ដាក់​ពាក្យ​ក៏​​សុទ្ធ​តែ​ត្រូវ​បាន​គេ​​បដិសេធ​មិន​យក​លោក​ធ្វើ​ការ​​ទាំង​អស់​។​
លោក​ Jack Ma បាន​ប្រាប់​នៅ​ក្នុង​កម្មវិធី​​ Charlie Rose ថា​ ៖ “ខ្ញុំ​​ធ្លាប់​បាន​ដាក់​ការ​ងារ​ធ្វើ​ជា​ប៉ូលិស​ ប៉ុន្តែ​​ត្រូវ​បាន​គេ​បដិសេធដោយ​​ថា​ ​ខ្ញុំ​​គឺ​មិន​អាច​ធ្វើ​ប៉ូលិស​បាន​ទេ​ ​ហើយ​ក្រោយ​មក​ខ្ញុំ​បាន​ទៅ​ដាក់​ការ​ងារ​នៅ​ក្នុង​ក្រុមហ៊ុន KFC ​ដោយ​ក្នុង​នោះ​ដែរ​មាន​បេក្ខជន​ចំនួន​ ២៣ នាក់​​បាន​ដាក់​ដែរ​ តែ​ពួក​​គេ​​​បាន​​ជាប់​ការ​ងារ​ទាំង​អស់​ ​​​ដោយ​ឡែក​មាន​តែ​ខ្ញុំ​ម្នាក់​តែ​ប៉ុណ្ណោះ​ដែល​​គេ​មិន​រើស​យក​ធ្វើ​ការ​”។
​​ក្នុង​ឆ្នាំ​១៩៩៨ ​Jack Ma បាន​បង្កើត​ក្រុមហ៊ុន​ Alibaba ​ហើយ​លោក​​បាន​ជួប​ឧបសគ្គ​ជា​ច្រើន​។ ក្នុង​រយៈ​ពេល​ ៣ ឆ្នាំ​ដំបូង​​ក្រុមហ៊ុន​របស់​លោក​មិន​ទទួល​បាន​ប្រាក់​ចំណេញ​សោះ​ ​ ហើយ​លោក​​​​ក៏​បាន​រក​ដំណោះ​ស្រាយ​​ផ្សេង​ទៀត​។​ ​រឿង​សំខាន់​មួយ​ទៀត​ដែល​ជា​ឧបសគ្គ​រារាំង​ការ​ងារ​​សម្រាប់​ក្រុមហ៊ុន​​នោះ​គឺ​​ក្រុមហ៊ុន​គ្មាន​ទុន​សម្រាប់​ចំណាយ​ និង​គ្មាន​ធនាគារ​មួយ​ណា​សហការ​ជា​មួយ​លោក​នោះ​ទេ​។ ដូច្នេះ​លោក Jack Ma ​បាន​សម្រេច​ចិត្ត​ចាប់​ផ្ដើម​បង្កើត​កម្មវិធី​ចំណាយ​ផ្ទាល់​ខ្លួន​មួយ​មាន​ឈ្មោះ​ថា​​ Alipay ដែល​ជា​កម្មវិធី​មួយ​ប្រើ​សម្រាប់​ផ្ទេរ​ប្រាក់​ពី​រូបិយប័ណ្ណ​ផ្សេង​គ្នា​រវាង​អ្នក​លក់​និង​អ្នក​ទិញ​ពី​ប្រទេស​ផ្សេង​​ៗ​គ្នា។
លោក​ Jack Ma បាន​បន្ថែម​ឲ្យ​​ដឹង​ទៀត​ថា​ ៖ “​នៅ​ពេល​ដែល​ខ្ញុំ​បាន​និយាយ​​ពី ​ Alipay ​ មាន​មនុស្ស​ជា​ច្រើន​បាន​និយាយ​ថា​ វា​ជា​គំនិត​ដ៏​ល្ងង់​បំផុត ​​ប៉ុន្តែ​ខ្ញុំ​មិន​ខ្វល់​បើ​ទោះ​បី​វា​ជា​គំនិត​ល្ងង់​ក៏​ដោយ​ ឲ្យ​តែ​មនុស្ស​អាច​ប្រើ​ប្រាស់​វា​បាន​”។ បច្ចុប្បន្ន​នេះ​មាន​មនុស្ស​ជាង​ ៨០០ លាន​នាក់​ប្រើ​ប្រាស់​​ Alipay ៕

អាន​បន្ត​៖ មហាសេដ្ឋី​ Jack Ma ​គ្មាន​អាំងប៉ាវ​សម្រាប់​បុគ្គលិក​ Alibaba ទេ​ឆ្នាំ​នេះ

0 comments:

Post a Comment