Sunday, February 15, 2015

កីឡាករបាល់ទាត់ ទាំង១០រូប ដែលមានតម្លៃខ្លួន ថ្លៃជាងគេបំផុត នៅលើពិភពលោក!

ប្រភពមកពី khmerload.com
កីឡា៖ ខណៈដែល ព្រឹត្តិការណ៍ដោះដូរ កីឡាករ បានមកដល់ នៅក្នុង លីកបាល់ទាត់ អាជីពជាច្រើន ជុំវិញពិភពលោកនោះ ក៏ស្រាប់តែ មជ្ឈមណ្ឌល តាមដានកីឡាបាល់ទាត់ (CIES Football Observatory) បានចេញផ្សាយពី តារាងបញ្ជី កីឡាករដែល មានតម្លៃខ្លួនថ្លៃៗជាងគេបំផុត នៅលើ ពិភពលោក ។ ក្នុងនោះ កីឡាករ Lionel Messi ដែលកំពុងលេងឲ្យក្លិប Barcelona ក្នុងប្រទេសអេស្ប៉ាញ ឈរនៅ លំដាប់កំពូល  មានតម្លៃខ្លួនរហូតដល់ ២៦២លានដុល្លារអាមេរិក ខណៈដែល កីឡាករ Ronaldo ឈរតាមពីក្រោយ មានតម្លៃខ្លួន ១៥៨ លានដុល្លារអាមេរិក ។
CIES Football Observatory បញ្ជាក់ថា តម្លៃខ្លួនដ៏ថ្លៃ របស់ កីឡាករ Messi គឺត្រូវបានគណនា ដោយវិភាគទៅលើ តម្លៃដោះដូរ តាំងពីឆ្នាំ ២០០៩ និង គិតទៅលើកត្តាផ្សេងៗ មួយចំនួនទៀតដូចជា សាច់ជើងលេងពេលថ្មីៗនេះ អាយុ  តួនាទីក្នុងក្រុម កុងត្រា ពេលបច្ចុប្បន្ន និង ការលេងនៅក្នុងក្រុម ។

កីឡាករ Messi របស់ក្លិប Barcelona
គួរបញ្ជាក់ដែរថា សំរាប់សហព័ន្ធបាល់ទាត់លីកអាជីព កំពូលៗនៅលើពិភពលោក នៅក្នុងខែមករា ជាពេលវេលា ពាក់កណ្តាលរដូវកាល ដែល ក្លិបបាល់ទាត់ទាំងអស់ អាចមានរយៈពេលជិតមួយខែ ដើម្បីធ្វើ ការលក់ ទិញ និង ខ្ចីជើង កីឡាករ ជាច្រើន រវាងក្លិបបាល់ទាត់ធំៗ នានា  ជាលក្ខណៈអន្តរជាតិ៕
ខាងក្រោមនេះ ជាតម្លៃខ្លួនកីឡាករថ្លៃបំផុត ទាំង ១០ ចេញផ្សាយដោយ CIES Football Observatory៖
ចំពោះប្រិយមិត្ត យល់ថា តម្លៃនេះ សាកសម ឬ យ៉ាងណា ?

0 comments:

Post a Comment