Thursday, February 26, 2015

Nចុច​ពិល​ ​ស៊េរី​ថ្មី ​ថ្ម​កាន់​បាន ​ជិត ១ខែ ​និង​អាច​​ថែម​Memory រហូត​ដល់ 32GB

ប្រភពមកពី៖​ sabay.com.kh
ដោយមើលឃើញពីកំណើន​យ៉ាង​ឆាប់​រហ័ស​នៃ​ការលក់​ទូរសព្ទ​ចល័ត​ម៉ូឌែល​ ដែល​មានរូបរាង​តូច​ច្រឡឹង​គួរ​ឱ្យ​ស្រឡាញ់​នោះ​ ក្រុមហ៊ុន ​Microsoft ​Devices ​បាន​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​នានា​នៅ​ទូទាំង​ពិភពលោក​ចាប់​តាំង​ពីត្រី​មាស​ទីបី​នៃ​ឆ្នាំ ២០១៤។ ​ដោយឡែក​នៅ​ប្រទេស​កម្ពុជា ​Nokia 130 ​បានត្រូវ​ដាក់​លក់​ចាប់តាំង​ពីដើម​ខែមករា កន្លង​ទៅ។ វា​គឺជាទូរ​សព្ទចល័ត​ល្អ​បំផុត​មួយ​សម្រាប់​អ្នក​ទិញ​ទូរសព្ទថ្មី​លើក​ដំបូង ​ឬ​សម្រាប់​លោកអ្នក​កំពុង​ស្វែងរក​ទូរសព្ទ​បម្រុង​ដែល​គួរឱ្យ​ទុកចិត្ត​មួយ​សម្រាប់​បំពេញ​បន្ថែម​ទូរសព្ទ​ស្មាតហ្វូន​ដែល​កំពុង​មាន។

ទូរសព្ទ​ដែល​មាន​ទំហំ​ តូច​អាច​ក្តោប​ជិត​ក្នុងបាត​ដៃមួយ​នេះ ត្រូវ​បានផលិត​ឡើង​ដើម្បីភាព​រឹងមាំ ​និង​ឋិតថេរ​បានយូរ​បំផុត ជាមួយ​អេក្រង់​ទំហំ ​1.8 អ៊ីង ​និង​ថាមពល​ថ្ម​អាច​រក្សាទុក​ចោល​បានរហូត​ដល់​រយៈពេល​ ២៦ ថ្ងៃ។​ ទូរសព្ទ Nokia 130 ​អាច​បើក​មើល​វីដេអូ ​ចាក់​បទចម្រៀង​បាន​ជាប់​រហូត​ដល់​ ៤៦ ម៉ោង​ មាន​ភ្លើង​ពិល វិទ្យុ​អេហ្វអឹម ​ហើយ​ថែម​ទាំង​មាន​ប្រដាប់​សាកថ្ម ​USB ​ទៀត​ផង ​តម្លៃ​លក់រាយ​ប្រមាណ​ $26.5 ​ប៉ុណ្ណោះ។ វាស្គាល់​ SD Card​ទំហំធំ​រហូតដល់ 32GBដែល​អាច​ដាក់​ចម្រៀង​បាន​ប្រមាណ ​៦ពាន់បទ ។ ដោយមាន​ Speaker ​ដែល​បំពង់​សម្លេង​បានខ្លាំង ​និង​ជួយបទ​ភ្លេងពីរោះ ​រងំនោះ​ អ្នកប្រើប្រាស់​ទទួល​បាន​នូវភាព​រីករាយ​បាន​កាន់តែ​យូរ ។

Nokia-130-DS_feat

ក្រៅពីនេះទៅទៀត Nokia 130 មានវិទ្យុ FMនិងកម្មវិធីSlamនិង អាចតភ្ជាប់ទៅនឹងឧបករណ៍អេឡិចត្រូនិកដទៃបានតាមរយៈខ្សែ USBដូច្នេះការផ្ទេរបទចម្រៀង រូបថត វីដេអូ ជាដើម ពិតជាមានភាពងាយស្រួល ៕



0 comments:

Post a Comment