Monday, February 23, 2015

ស្ត្រី​ម្នាក់​ខឹង​ប្តី​រត់ចោល​​តូចចិត្ត​ប៉ុនប៉ង​​សម្លាប់​​ខ្លួន​

ប្រភពមកពី៖http://www.khmerload.com/news/35452
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ ចេញពីធ្វើការ ត្រូវប្តីរត់តាម ស្រីទៅបាត់ ធ្វើឱ្យខូចចិត្ត ប៉ុនប៉ងចង.ក សម្លាប់ខ្លួន តែត្រូវអ្នកជិតខាង គាស់ទ្វារបន្ទប់ ចូលទៅជួយ ទាន់ពេលវេលា រួចស្ត្រីនោះ បានរត់ទៅដេក នៅកណ្តាលថ្នល់ ដើម្បីឱ្យ រថយន្តបុកទៀត ដែលហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលា ម៉ោង០៩ និង៣០នាទីយប់ ថ្ងៃទី២២ កុម្ភៈ ២០១៥ ស្ថិតនៅ មុខរោងចក្រ USA តាមផ្លូវលេខ៣៧១ ក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ស្ត្រីដែលខូចចិត្ត ប្តីរត់ចោល ឈ្មោះទូច ស្រីនាង អាយុ៣៣ឆ្នាំ ជាបុគ្គលិក ផ្នែករៀបចំបន្ទប់ នៅសណ្ឋាគារ ស្នាក់នៅបន្ទប់ជួល កើតហេតុខាងលើ មានស្រុកកំណើត នៅឃុំពាមរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ខណៈស្ត្រីខាងលើ ត្រឡប់មកពី ធ្វើការវិញ ក៏បានបាត់ប្តី ហើយបាត់ ខោអាវ អស់រលីង ទើបដឹងថា ប្តីរត់តាមស្រី ទៅចោលរូបគាត់ បាត់ទៅហើយ ធ្វើឲ្យគាត់ ខូចចិត្ត ប៉ុនប៉ងចង.ក នៅក្នុងបន្ទប់ជួល តែអ្នកជិតខាង ដឹងទាន់ បានគាស់ទ្វារ ចូលទៅជួយ ទាន់ពេលវេលា ស្រាប់តែស្ត្រីរូបនោះ បានរត់ចេញ ពីក្នុងបន្ទប់ ទៅរត់ចូលក្នុង រថយន្ត ដែលបើក ឆ្លងកាត់ តាមផ្លូវ លេខ៣៧១ ហើយទៅដេក នៅកណ្តាលថ្នល់ ត្រូវបានអ្នកឃើញ ហេតុការណ៍ រត់ទៅជួយ ចាប់លើក យកមកដាក់ ចិញ្ចើមផ្លូវ វិញ ក៏រត់ទៅយក ដុំថ្មគប់ ទៅលើរថយន្ត និងម៉ូតូ មិនអស់ចិត្ត បានយកដុំថ្ម ដេញគប់ អ្នកដែលឈរ រោមមើលទៀតផង ។
ក្រោយពេលកើតហេតុ ដោយមានការ អន្តរាគមន៍ ពីសមត្ថកិច្ច ចុះទៅដល់បាន នាំស្ត្រីខាង លើយកទៅ ធ្វើការអប់រំ ណែនាំ នៅសាលាសង្កាត់ បឹងទំពុន ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព

0 comments:

Post a Comment