Thursday, February 19, 2015

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ សព្វព្រះ រាជហឫទ័យ ប្រោស ព្រះរាជទាន លោកអគ្គនា យក ក្រុមហ៊ុន Samsung ប្រចាំ កម្ពុជា និង ភរិយា ព្រមទាំង សហការរី ចូលក្រាប ថ្វាយបង្គំគាល់

ប្រភពមកពី៖ khmerload.com
នៅថ្ងៃពុធ ទី 28 ខែមករា ឆ្នាំ 2015 កន្លងទៅនេះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព និងសេចក្តី ថ្លៃថ្នូរ ជាទីសក្ការដ៏ ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យ ប្រោស ព្រះរាជទានដល់ លោក ហ្គី ហាន់លី អគ្គនា យកក្រុមហ៊ុន សាខាថៃ Samsung ប្រចាំព្រះរាជា ណាចក្រកម្ពុជា ឡាវ ព្រមទាំងភរិយា និងសហការី ចូលក្រាបថ្វាយ បង្គំគាល់ និងថ្វាយតង្វាយ កន្ត្រកផ្កាស្រស់ និងទូរទស្សន៍ Samsung (Model or Series) ទំហំ 85 អ៊ីញ 1 គ្រឿង នៅព្រះ រាជដំណាក់គន្ធបុប្ផា នៅក្នុង ព្រះបរមរាជវាំង។ 
លោកនាយក ហ្គីហាន់ លី ក៏បានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅដល់ព្រមហាក្សត្រី ព្រះវររាជា មាតាជាតិខ្មែរ ដែលបានសព្វ ព្រះរាជហឫទ័យ ប្រោសព្រះរាជទានលោកឲ្យ បានចូលក្រាប ថ្វាយបង្គំគាល់ក្នុង ឱកាសថ្លៃថ្លានេះ ដើម្បីចូលថ្វាយព្រះពរ ថ្វាយនូវសេចក្តី គោរពនឹករលឹក និងតង្វាយជា ទូរទស្សន៍ ដែលជា ផលិតផលពិសេសពីក្រុមហ៊ុន Samsung ។ 
មានព្រះរាជសុវណ្ណីសំណេះសំណាលក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ ខ្មែរ ព្រះអង្គសព្វ ព្រះរាជហឫទ័យ ស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅ  ចំពោះវត្ត មានលោក ហ្គីហាន់ លី និងបានថ្លែង អំណរគុណ ចំពោះសាខាក្រុមហ៊ុន Samsung ដែលបានថ្វាយតង្វាយ ជាទូរទស្សន៍ ល្អវិសេសវិសាល និងគុណភាព ខ្ពស់បែបនេះ។
ក្នុងឱកាសដ៏ប្រសើរនោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោស ព្រះរាជទាន វត្ថុអនុស្សាវរីយ៍ ដែលមានតម្លៃ ដ៏ខ្ពង់ខ្ពស់ ជូនក្រុមហ៊ុន សាមស៊ុង នូវគ្រីស្តាល់ ស្តីពីព្រះ រាជពិធីបុណ្យ ចម្រើនព្រះជន្មវស្សា ព្រះករុណាព្រះបាទ នរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះវររាជ បីតាជាតិខ្មែរ គម្រប់ព្រះជន្ន 90 ព្រះ វស្សា និងសៀវភៅ ឯកសារស្តីពីជាស្នា ព្រហស្តដ៏ឧត្តុងឧត្តម ជាប្រវត្តិសាស្ត្ររបស់ព្រះអង្គ ក៏ដូចជាវត្ថុ អនុស្សាវរីយ៍ជាច្រើនទៀត។ 
អំពីក្រុមហ៊ុន Samsung Electronics co., Ltd
គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្ដល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូប គ្រប់ទីកន្លែង។ តាមរយៈការ បង្កើតថ្មីនិងរបក គំហើញឥត ឈប់ឈរ យើងកំពុងតែ ផ្លាស់ប្ដូរឱ្យកាន់ តែប្រសើរ ឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះ បាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ប្រើប្រព័ន្ធអគ្គិសនី  និងដំណោះស្រាយ ផ្សេងៗប្រើប្រព័ន្ធ LED។ យើងមានបុគ្គលិក ចំនួន 286.000 នាក់ នៅទូទាំង 80 ប្រទេស ដោយមាន បរិមាណលក់ ប្រចាំឆ្នាំចំនួន 216.7 ពាន់លាន ដុល្លាអាមេរិក។
ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.samsung.com។

0 comments:

Post a Comment