Sunday, February 15, 2015

ពាក្យ​សំដី​ ១ ​ម៉ាត់ ប៉ុន្តែ​ ធ្វើ​​ឱ្យ ប៉ុបពី ឈឺ​ចាប់​តស៊ូ​រហូត​មាន​ថ្ងៃ​នេះ

ប្រភពមកពី sabay.com
ពាក្យ​សំដី​ត្រឹម​តែ ​១ ​ម៉ាត់ ដែល​ចេញ​ពី​មាត់​ទស្សនិកជន​ប៉ុណ្ណោះ ប៉ុន្តែ ​បាន​ធ្វើ​ឱ្យ​ កញ្ញា ប៉ុបពី មាន​ការ​ឈឺ​ចាប់ និង ​ចេះ​តស៊ូ​ក្នុង​ឆាក​ជីវិត​រហូត​ទទួល​បាន​ជោគជ័យ​ដូច​សព្វ​ថ្ងៃ​នេះ។ សាមី​ខ្លួន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី “ពេញ​ចិត្ត​អត់” របស់​ទូរទស្សន៍ My TV នៅ​ចុង​សប្ដាហ៍​កន្លង​ទៅ។

simple sleep

​កញ្ញា​បាន​និយាយ​ទាំង​រលីងរលោង​ទឹក​ភ្នែក​នៅ​ក្នុង​កម្មវិធី​នោះ​ថា៖ “ពេល​ទៅ​ដល់​ទី​កន្លែង​ណា មាន​គេ​ហៅ​ខ្ញុំ​ថា អា​ខ្ទើយ! ប្រុស​មិន​ប្រុស ស្រី​មិន​ស្រី។ តែ​ខ្ញុំ​ឈឺ​ចាប់ ហើយ​ក៏​អរគុណ នៅ​ពេល​ពួក​គាត់​មើល​ងាយ ហើយ​រិះគន់ នោះ​ជា​កម្លាំង​ចិត្ត​ធ្វើ​ឲ្យ​ខ្ញុំ​ខ្លាំង និង ​តស៊ូ​រហូត​ដល់​ថ្ងៃ​នេះ”។

ទោះ​បី​ជា​យ៉ាង​ណា កញ្ញា​នៅ​តែ​អរគុណ​ដល់​ទស្សនិកជន ដែល​បាន​រិះគន់​ចំពោះ​កញ្ញា ដែល​មាន​លក្ខណៈ​ធម្មជាតិ​មិន​ដូច​មនុស្ស​ទូទៅ។ នាង​បន្ត​ថា៖” ពាក្យ​អា​ខ្ទើយ​មួយ​ម៉ាត់​នេះ គឺ​ខ្ញុំ​អរគុណ​គាត់ ប្រសិន​បើ​គ្មាន​ពាក្យ​នេះ​ដិត​ជាប់​ក្នុង​អារម្មណ៍​ខ្ញុំ​ទេ គឺ​មិន​អាច​ដល់​ថ្ងៃ​នេះ​បាន​ទេ”។ តារា​រូប​នេះ​បន្ត​ថា ទោះ​បី​ជា​យ៉ាង​ណា នាង​មិន​មាន​ការ​ប្រកាន់​ខឹង​ចំពោះ​ពាក្យពេចន៍​រិះគន់​របស់​ទស្សនិកជន​នោះ​ទេ។

12

ជាមួយ​គ្នា​នោះ ប៉ុប ពី អះអាង​ថា នាង​មាន​ថ្ងៃ​នេះ​ក៏​ដោយ​សារ​សាច់ញាតិ​ទាំង​អស់ ជា​ពិសេស​ម្ដាយ​ដែល​បាន​ចិញ្ចឹម​តាំង​ពី​តូច និង​តែង​​ផ្ដល់​ក្ដី​សង្ឃឹម​ជានិច្ច។ តារា​រូប​នេះ​បន្ថែម​ថា មាន​ម្ដាយ​ជា​អ្នក​ប្រៀនប្រដៅ​ឲ្យ​ធ្វើ​អំពើ​ល្អ​ជា​និច្ច​នៅ​ក្នុង​សង្គម ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ស្អប់​ច្រើន​ជាង​នេះ។

ប៉ុន្តែ ប៉ុបពី ​បាន​ទទួល​ស្គាល់​ថា ក្នុង​នាម​ជា​ភេទ​ទី​៣​ម្នាក់ ភាព​ឯកា​តែង​រស់​នៅ​ជាប់​នឹង​ជីវិត​ជានិច្ច។ មធ្យោបាយ មាន​តែ​ការ​សន្សំ​ក្ដី​ស្រឡាញ់​ពី​ឪពុកម្ដាយ និង​ សាច់ញាតិ​ឱ្យ​បាន​ច្រើន​ប៉ុណ្ណោះ ព្រោះ​នៅ​ពេល​ភាព​ឯកា​មក​ដល់​ហើយ​នោះ នឹង​មាន​ពួក​គាត់​ជា​អ្នក​វិល​មក​កំដរ​កញ្ញា​មិន​ខាន៕​




0 comments:

Post a Comment