Thursday, February 26, 2015

Chelsea ​​​​ប្រកាស​​កុង​ត្រា​ជាមួយ​អ្នក​ឧបត្ថម្ភ​អាវ​ថ្មី​​ ២០០​​លាន​ផោន​

ប្រភពមកពី៖ sabay.com.kh
ក្លិប​តោ​ខៀវ​ Chelsea បាន​ប្រកាស​ចាប់​ដៃ​គូ​ជា​ផ្លូវ​ការ​ ជាមួយ​នឹង​ក្រុម​ហ៊ុន​ផលិត​កង់​រថយន្ត​របស់​ជប៉ុន​ Yokohama Rubber Company Ltd ក្នុង​តម្លៃ​សរុប​ ២០០​លាន​ផោន (​ជាង​៣០៨,៥​លាន​ដុល្លារ) ​រយៈពេល​៥​ឆ្នាំ​ សម្រាប់​​ធ្វើ​ជា​ដៃគូ​ឧបត្ថម្ភ​អាវ​ថ្មី​របស់​ពួកគេ  ​ចាប់​ពី​​រដូវ​កាល​​​ ២០១៥/២០១៦ខាង​មុខ​តទៅ​។

26207CB700000578-2970907-image-a-46_1424980925812

2620997600000578-2970907-Chelsea_captain_John_Terry_was_at_Stamford_Bridge_following_the_-m-34_1424999521300

តម្លៃ​ចុះ​កិច្ច​សន្យា​​៤០​លាន​ផោន (ជាង​៦១.៥​លាន​ដុល្លារ)​ ក្នុង​មួយ​ឆ្នាំ​នេះ​ ធ្វើ​ឲ្យ​ក្លិប​តោ​ខៀវ​​​​​ទទួល​បាន​ចំណូល​​ទ្វេ​ជា​ពីរ​ បើ​ធៀប​ទៅ​នឹង​​ក្រុម​ហ៊ុន​ឧបត្ថម្ភ​អាវ​ចាស់​ Samsung ​ដែល​ចុះ​កិច្ច​សន្យា​តាំង​ពី​ឆ្នាំ​២០០៦ ក្នុង​តម្លៃ​ ១៨​លាន​ផោន​ (​ជាង​ ២៧.៥​លាន​ដុល្លារ)​ និង​ក្លាយ​ជា​ក្លិប​បាល់​ទាត់​អង់គ្លេស​ទី២ ដែល​ទទួល​បាន​​ថ្លៃ​ឈ្នួល​​ពី​​ក្រុម​ហ៊ុន​ឧបត្ថម្ភ​អាវ​ថ្លៃ​ជាង​គេ​បង្អស់​ បន្ទាប់​ពី​ក្រុម​ Manchester United។

ក្លិប​បិសាច​ក្រហម​ Manchester United ​បាន​ចុះ​កិច្ច​សន្យា​៧​ឆ្នាំ ជាមួយ​នឹង​ក្រុម​ហ៊ុន​រថយន្ត​របស់​អាមេរិក​ Chevrolet ក្នុង​តម្លៃ​​ ៥០​លាន​ផោន​ (ជាង​៧៧​លាន​ដុល្លារ)​ ក្នុង​​រយៈ​ពេល​១​ឆ្នាំ​ ដែល​ជា​តម្លៃ​ខ្ពស់​ដាច់​គេ​ នៅ​អង់គ្លេស។

2620795900000578-2970907-image-a-47_1424980931130


​ប្រធាន​ក្លិប​តោ​ខៀវ​ លោក​ Bruce Buck ​បាន​​​​និយាយ​​ប្រាប់​ដល់​គេហទំព័រ​របស់​ក្លិប​ថា៖ “Chelsea និង​ Yokohama ​គឺ​ស័ក្ដិសម​គ្នា​ឥត​ខ្ចោះ។ ក្រុម​ហ៊ុន​លំដាប់​ពិភព​លោក​ទាំង​២ គឺ​​មាន​គោលដៅ​​ចង់​បង្ហាញ​ស្នាដៃ​ និង​ការ​​អភិវឌ្ឍន៍​​អ្វី​ថ្មីៗ​ដូច​គ្នា។ ​ជា​ពិសេស​យើង​មាន​មហិច្ឆតា ចង់​ទទួល​បាន​ភាព​ជោគ​ជ័យ​ធំធេង​នៅ​ថ្ងៃ​អនាគត​ដូច​គ្នា​ផង​ដែរ”៕

0 comments:

Post a Comment