Tuesday, February 17, 2015

សម្ដេចតេជោ ស្នើ​សុំឱ្យ​ ឧត្ដម​​ក្រុម ប្រឹក្សា​នៃ​ អង្គ​ចៅក្រម ពិនិត្យ​សំណុំ​រឿង ឧកញ៉ា ថោង សារ៉ាត់ (មានសំឡេង)

ប្រភពមកពី៌​khmerload.com
ភ្នំពេញ៖ ដោយអត់ធ្មត់ សម្ងំស្ងៀមតទៅ ទៀតលែងបាន សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ បានមាន ប្រសាសន៍ខ្លាំងៗ រិះគន់ទៅលើ តុលាការក្រុងភ្នំពេញ ជុំវិញសំណុំរឿង ឃាតកម្មឧកញ៉ា អ៊ឹង ម៉េងជឺ ដែលជនសង្ស័យ ឧកញ៉ា ថោង សារ៉ាត់ បានរត់គេចខ្លួន ហើយឪពុកម្ដាយ ឧកញ៉ា ថោង សារ៉ាត់ ត្រូវបានដោះលែង ឱ្យនៅក្រៅ ឃុំកន្លងមក ។
ដោយសារតែ ករណីនេះហើយ ទើបធ្វើឱ្យ សម្ដេចតេជោ ហ៊ុន សែន ទ្រាំនៅស្ងៀម តទៅទៀត លែងបាន បានបញ្ជាឱ្យលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ដ្រី ក្រសួងយុត្ដិធម៌ ប្រជុំពិភាក្សា ជាមួយឧត្ដម ក្រុមប្រឹក្សានៃ អង្គចៅក្រម ឱ្យពិនិត្យឡើងវិញ នូវសំណុំរឿង ឧកញ៉ា ថោង សារ៉ាត់ ដែលជាជនសង្ស័យ នៅក្នុងរឿងឃាតកម្ម បាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅម្ដុំហាង លក់ផ្លែឈើ ខាងលិច ស្ដាតអូឡាំពិក ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យ កម្លាំងមានសមត្ថកិច្ច របស់រដ្ឋាភិបាល តាមចាប់ជនសង្ស័យ ឧកញ៉ា ថោង សារ៉ាត់ បើទោះបីរត់ ចូលទឹកក៏ត្រូវ តាមចាប់ ឱ្យបានដែរ ។
សម្ដេច ហ៊ុន សែន ក៏បានវាយប្រហារ រិះគន់ខ្លាំងៗ ឥតសំចៃ ចំពោះតុលាការ ក្រុងភ្នំពេញ ហើយឱ្យឧត្ដម ក្រុមប្រឹក្សានៃ អង្គចៅក្រម ពិនិត្យទៅលើ សំណុំរឿង ឧក្រិដ្ឋកម្មនានា ដែលបានកើតឡើង នៅក្នុងទីក្រុងភ្នំពេញ ហើយដែល សំណុំរឿង ឃាតកម្មខ្លះ ត្រូវបានតុលាការ ក្រុងភ្នំពេញ ដោះលែងជនសង្ស័យ ឱ្យនៅក្រៅឃុំ ។
សម្ដេច ហ៊ុន សែន ក៏បានស្ដីបន្ទោសចំៗ ចំពោះរដ្ឋមន្ដ្រី ក្រសួងយុត្ដិធម៌ និងអគ្គព្រះរាជ អាជ្ញាអមសាលា ឧទ្ធរណ៍ផងដែរ ហេតុអ្វីមិន ប្ដឹងឧទ្ធរណ៍ ចំពោះការដោះលែង សំណុំរឿងឧក្រិដ្ឋនៅ ជនសង្ស័យពី សំណាក់តុលាការ ក្រុងភ្នំពេញ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល

0 comments:

Post a Comment