Friday, February 27, 2015

គង់ សុ​ជាតិ​កញ្ជ្រោល​ចង់បាន​កូន​ ឆាប់​ៗ​នេះ​ជាមួយ​លោក​ជា វិបុល

ប្រភពមកពី៖ khmerload.com
រាជធានីភ្នំពេញ៖ ក្រោយពីរៀបមង្គលការជាមួយលោកជា វិបុល កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៣ មក អ្នក នាងគង់ សុជាតិ នៅឆ្នាំ២០១៥ នេះ ប្រាថ្នាចង់បានកូន ឆាប់ៗ ។
អ្នកនាងគង់ សុជាតិ តាំងពីរៀបការលើកទី២មក មិនទាន់មានតម្រុយមានកូនទេធ្វើឲ្យមានពាក្យលេចឮ ថាស្នេហាថ្មីនេះ ទំនងមិនគង់វង្ស យូរតទៅទៀតទេ ។ ប៉ុន្តែរវាងអ្នកនាងគង់ សុជាតិ និងលោកជា វិបុល ជាស្វាមីមិនដែល មានបញ្ហាល្អក់កករ  ណាមួយមើលមុខគ្នា មិនចំ ឡើយ នៅតែក្រសោប ក្តីសុខ សុភមង្គល ។ អ្នកនាងគង់ សុជាតិ តែងតែត្រូវ សារព័ត៌មានលើក និយាយពីរឿងគ្មានកូន ជាមួយលោកវិបុល ខណៈតារាស្រី មួយចំនួនរៀបការ ក្រោយកំពុងតែពពោះ។ ម្ល៉ោះហើយទើបធ្វើឲ្យ អ្នកនាងគង់ សុជាតិ ពេលខ្លះខ្ជិល បកស្រាយរឿង មិន ទាន់ មានកូន និងនិយាយការពារ ភាពល្អប្រសើរពី ជីវិតប្តីប្រពន្ធ របស់ខ្លួន ខណៈពេលដែល មានគេចោទសួរម្តង ហើយម្តងទៀត ។
ដោយប្រាថ្នាចង់បានកូនខ្លាំងមែនទែនហើយនោះទើបអ្នកនាងគង់ សុជាតិ និយាយកាលពីពេល ថ្មីៗ នេះថា «នៅឆ្នាំនេះខ្ញុំដូចជា ចង់បាន កូនខ្លាំងណាស់ ដើម្បីបានចំណងដៃ និងជាកាដូលាភថ្មី មួយនៅក្នុងរង្វង់គ្រួសារប្តី ប្រពន្ធយើងដែល រៀបការយូរខែ ហើយមិនទាន់មានកូន ។ ឆ្នាំនេះបើទេវតាជួយ ឲ្យមានកូនលឿនគឺពិត ជាទទួលយក ព្រោះឆ្នាំមមែមាស ជាឆ្នាំល្អបំផុត ។ បើសម្រេចផែនការនេះ មែនពិតជា សប្បាយចិត្តទាំងប្តី ទាំងប្រពន្ធមិន ស្ទើរទេ ដើម្បីបន្សាបរឿងគេថា ការយូរហើយអត់កូន ខ្ជិលឲ្យគេសួរនាំច្រើន។ មិនចង់អត់មាន ដំណឹង ល្អនៃផែនការ មានកូននេះទេ ព្រោះយើងជាអ្នកសិល្បៈ មានគេស្គាល់ច្រើនពិត ជាមានការលេចឮពីនេះពី នោះមិនចេះចប់» ។
ពិធីការិនីកាន់តែចាស់កាន់តែខ្លឹម គង់ សុជាតិ និយាយថា «ដូចដឹងហើយយើងទាំងពីរនាក់រវល់ពេកអត់ សូវមានពេលទំនេរសម្រាប់ សម្រាក មើលថែទាំ ពពោះបានយូរ ។ ការងារចេះតែ មានអ្នកហៅ ណាមួយសប្បាយចិត្ត ដែលយើងការហើយ នៅតែមានទីផ្សារ ទាំង២នាក់ប្តី ប្រពន្ធ មានបងប្អូនអញ្ជើញ ហៅបំពេញការងារ ទើបចេះតែស្រវេស្រវា ទៅទាន់ឱកាសហុចឲ្យ ទើបរំលងខែឆ្នាំ យូរទៅៗអត់បានពពោះ ។ ខ្ញុំដូចជាចង់បាន កូនខ្លាំងណាស់ ឆ្នាំនេះ ព្រោះថាឆ្នាំល្អ បើមានពិតជាទុក មិនពន្យារពេលនោះទេ ។ បើមានមែននៅតែបំពេញ ការងារ សិល្បៈដូចតារា ផ្សេងមិនឈប់នោះទេ ធ្វើការទាំងពពោះ ក៏ព្រមដែរ» ។
អ្នកនាងគង់ សុជាតិ សរសើរស្វាមីរបស់នាងដែលគិតតែខំធ្វើការ ព្រោះគិតថាស្រវារកប្រាក់សិនបើមាន កូននោះកាន់តែ មានបន្ទុកថ្មី ចំណាយ ច្រើន ទើបប្រឹងទាំងប្តីទាំងប្រពន្ធ ។
មកទល់ពេលនេះអ្នកនាងគង់ សុជាតិ នៅតែក្តាប់ឱកាសធ្វើជាពិធីការិនី ទោះបីមានអ្នកថ្មីច្រើនក្តី ។ អ្នក នាងគង់ សុជាតិ កាន់តែលេចធ្លោ តាមរយៈកម្មវិធី «ពេញចិត្តឬអត់ ? «អូឡាឡា» របស់ទូរទស្សន៍ ម៉ាយធីវី និងកម្មវិធីរក្សាសម្រស់ នៅទូរទស្សន៍ប៉ុស្តិ៍លេខ៣ ដែលជាកម្មវិធី ពេញនិយមមួយ សម្រាប់ស្ត្រីចង់រៀន ជំនាញធ្វើសក់ និងផាត់មុខនៅ ហាងគង់ សុជាតិ របស់នាងផ្ទាល់។ ចំណែកលោក ជា វិបុល ជាស្វាមី លេចធ្លោនៅ ស្ថានីយទូរទស្សន៍ហង្សមាស។ ទោះជាធ្វើការនៅ ទូរទស្សន៍ផ្សេងគ្នា ប៉ុន្តែអ្នកទាំងពីរ តែងតែចាប់ដៃគូគ្នា ចូលរួមធ្វើជា ពិធីករ ក្នុង កម្មវិធីអាពាហ៍ពិពាហ៍ ខួបកំណើត សម្ពោធក្រុមហ៊ុន និងតាមហាង ធំៗជាច្រើនទៀត ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព

0 comments:

Post a Comment