Thursday, February 26, 2015

​Google បង្ហាញ​កម្មវិធី​ថ្មី​ Android for Work សម្រាប់​ប្រើ​ក្នុង​វិស័យ​ការងារ

ប្រភពមកពី៖ sabay.com.kh
កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ ក្រុមហ៊ុន​ Google Inc ​បាន​បង្ហាញ​កម្មវិធី​ថ្មី​មួយ​​ដំណើរ​លើ​ Android Smartphone ​​មាន​ឈ្មោះ​ថា Android for Work ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​វិស័យ​ការ​ងារ​។

work

​ក្រុមហ៊ុន​ Google ​បាន​បញ្ជាក់​នៅ​ក្នុង​​ Blog​ របស់​ខ្លួន​ថា​កម្មវិធី​​ Android for Work ​ថ្មី​​នេះ​នឹង​បង្កើន​សុវត្ថិភាព ​និង​មុខងារ​គ្រប់​គ្រង​​កាន់​តែ​មាន​ប្រសិទ្ធភាព​សម្រាប់​ការ​ងារ​ ហើយ​​កម្មវិធី​ថ្មី​នេះ​​អាច​​រក្សា​កម្មវិធី​​ការងារ​ និង​កម្មវិធី​ផ្ទាល់​ខ្លួន​របស់​បុគ្គលិក​ដាច់​ដោយ​ឡែក​ពី​គ្នា​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​​វា​បាន​​ផ្ដល់​​ឱ្យ​អ្នក​ប្រើ​ប្រាស់​តាម​ដាន​​ tool ​សំខាន់​ទៀត​ដូច​ជា​ email, calendar និង contacts ថែម​ទៀត​ផង។

Google បាន​បន្ថែម​ទៀត​ថា​ខ្លួន​បាន​សហការ​ជា​មួយ​នឹង​ក្រុមហ៊ុន​ជា​ច្រើន​ដូច​ជា Blackberry Ltd, Citrix Systems Inc, Box Inc និង​ក្រុមហ៊ុន​ផលិត​ Android Smartphone ជា​ផ្សេង​ទៀត​ក្នុង​ការ​ផលិត​កម្មវិធី​ថ្មី​នេះ។

​ Android គឺ​ជា​ OS ដ៏​មាន​ប្រជា​ប្រិយ​បំផុត​នៅ​ក្នុង​ពិភព​លោក​របស់​ Google ​ប៉ុន្តែ​​នៅ​តែ​មាន​ក្រុមហ៊ុន​​ជា​ច្រើន​បាន​ផ្ដល់​ឱ្យ​បុគ្គលិក​របស់​​ពួក​គេ​នូវ​ Smartphone ​របស់​ Blackberry ឬ Apple Inc. ទៅ​វិញ​។ ដូច្នេះ​កម្មវិធី​ថ្មី ​”Android for Work”​ នឹង​អាច​ធ្វើ​ការ​ប្រកួត​ប្រជែង​​ដណ្ដើម​ទី​ផ្សារ​​ជា​មួយ​នឹង​ក្រុមហ៊ុន​ទាំង​ពីរ​​នោះ​​បាន៕

0 comments:

Post a Comment