This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, March 31, 2015

អតីត U-16 ជម្រើស​ជាតិ​ខ្មែរ​ម្នាក់ ចុះ​កុងត្រា លេងនៅ​លីក​បាល់ទាត់អាមេរិក

ប្រភពមកពី៖ news.sabay.com.kh
កីឡាករ សេន ប្រភស្សរៈ អតីត​ខ្សែ​បម្រើ​ក្នុង​ឈុត​​ជម្រើស​ជាតិ​យុវជន​ក្រោម​អាយុ ១៦ ឆ្នាំ (U-16) របស់​កម្ពុជា ឆ្នាំ ២០០៩ – ២០១០ បាន​​ចុះ​កិច្ចសន្យា​រយៈពេល ១ រដូវកាល ជាមួយ​ក្រុម Greater Lowell United FC​ ក្នុង​លីក​បាល់ទាត់ National Premier Soccer League (NPSL 2015) លំដាប់​ទី៤ របស់​សហរដ្ឋអាមេរិក។

Sen Sarak

សេន ប្រភស្សរៈ ចុះ​កិច្ចសន្យា​ជាមួយ​ក្លិប​ថ្មីកាល​ពី​សប្ដាហ៍​មុន
 
ប្រាប់ Sabay មក​ពី​ទីក្រុង Lowell រដ្ឋ Massachusetts កីឡាករ​អាយុ ២១ ឆ្នាំ​ខាង​លើ​​​ថា នេះ​ជា​ជំហាន​ដំបូង​របស់​ខ្លួន​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​​ប៉ុណ្ណោះ ដោយ​ប្រកប​អាជីព​ជាមួយ​ក្លិប​ដែល​​​មាន​ភាគហ៊ុន​​ជា​ជនជាតិ​ព័រទុយហ្គាល់ មួយ​នេះ។ គេ​ជា​កីឡាករ​អាស៊ាន តែ​ម្នាក់​គត់​ដែល​លេង​ក្នុង​ក្លិប Greater Lowell United FC​ ​ ក្រោយ​មាន​ការ​ណែនាំ​ពី​​មិត្តភ័ក្ដិ​​ម្នាក់​ជា​ជនជាតិ​អ៊ីរ៉ាក់ ដែល​​ជា​កីឡាករ​នៅ​ទីនោះ ប្រាប់​ដល់​គ្រូ​បង្វឹក រហូត​ដល់​ថ្ងៃ​​ចុះ​កិច្ចសន្យា កាល​ពី​សប្ដាហ៍​មុន តែ​ម្ដង។
 
តាម​ពិត ប្រភស្សរៈ បាន​ចេញ​ទៅ​រស់​នៅ​ជាមួយ​ឱពុក​បង្កើត​របស់​ខ្លួន​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក កាល​ពី​​សីហា ឆ្នាំ ២០១៤ កន្លង​ទៅ ក្រោយ​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​​របស់​គេ​​​នៅ​កម្ពុជា ជាមួយ​ក្លិប Albirex Niigata Phnom Penh។
 
និយាយ​ពី​អាជីព​បាល់ទាត់​នៅ​កម្ពុជា វិញ សេន ប្រភស្សរៈ ជា​កីឡាករ​​យុវជន​ថ្នាល​របស់​ក្លិប ព្រះខ័នរាជ (ស្វាយរៀង) មុន​ផ្ទេរ​ទៅ​ជួយ​ក្រុម​ត្រាយអាស៊ីភ្នំពេញ (Cambodian Tiger) ឡើង​ពី​ក្រប​ខណ្ឌ​ក១ ក្នុង​ឆ្នាំ ២០១៣។ ក្រោយ​មក​ទៀត​គេ​​បាន​ជាប់​ជា​សមាជិក​របស់​ក្លិប​ភ្នំពេញក្រោន មុន​ទៅ​ចូលរួម​ជាមួយ Albirex Niigata កាល​ពី​រដូវកាល​មុន។
 
កាល​ពី​អាយុ ១២ ឆ្នាំ រូប​គេ​មាន​ក្ដី​ប្រាថ្នា​ចង់​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ខ្មែរ​ម្នាក់​លេង​នៅ​លើ​ទឹកដី​សហរដ្ឋ​អារមេរិក ហើយ​ឥឡូវ​នេះ​បាន​សម្រេច​ដូច​ក្ដី​បំណង​ហើយ។ ប៉ុន្តែ​អ្វី​ដែល​គេ​ចង់​បាន​បន្ទាប់​គឺ​ក្លាយ​ជា​សមាជិក​ក្នុង​​ក្លិប​ណា​មួយ​នៃ​លីក​បាល់ទាត់​កំពូល​អាមេរិក Major League Soccer (MLS) ក្នុង​ថ្ងៃ​អនាគត។ គោល​បំណង​សំខាន់​របស់​គេ​គឺ ​ចង់​បង្ហាញ​​ពី​អ្វី​ជា​របស់​ខ្មែរ នៅ​លើ​ទឹកដី​​អាមេរិក។

Sen Sarak 02

សេន ប្រភស្សរៈ (លេខ១០) កាល​ជាប់ជម្រើស U-16 ជម្រើស​ជាតិ
 
ខ្សែ​បម្រើ​រូប​នេះ​ដឹង​ថា​ក្លិប​​ថ្មី​របស់​គេ មិន​សូវ​ល្បី​បើ​ធៀប​នឹង​ក្លិប​ខ្លាំងៗ នៅ​អាមេរិក ប៉ុន្តែ​គេ​នឹង​ខិតខំ​បញ្ចេញ​សមត្ថភាព​ឱ្យ​បាន​ល្អ ទោះជា​ពេល​វេលា​ហ្វឹកហាត់​ជាន់​គ្នា​ជាមួយ​ការងារ​​ក្រៅ​ម៉ោង ឬ ត្រូវ​ប្រកួត​ក្រោម​​តំណក់​គ្រាប់​ព្រិល​ក៏​ដោយ។
​ 
ប្រភស្សរៈ ជា​កីឡាករ​ឈុត​ U-16 របស់​កម្ពុជា ជំនាន់ កីឡាករ ចាន់ វឌ្ឍនាកា (បឹងកេតអង្គរ), ហួយ ផល្លីន (ស្វាយរៀង) និង ប្រាក់ មុន្នីភារុណ (អគ្គស្នងការដ្ឋាន​នគរបាលជាតិ) ជាដើម ដោយ​ធ្លាប់​ចេញ​ទៅ​ប្រកួត​វគ្គ​ជម្រុះ​ពូល G នៃ​ពាន​រង្វាន់​ទ្វីប​អាស៊ី 2010 AFC U-16 Championship ជាមួយ​ ​ក្រុម កូរ៉េខាងជើង, វៀតណាម, កូរ៉េខាងត្បូង និង មីយ៉ាន់ម៉ា និង ម្ចាស់​ផ្ទះថៃ ក្រោម​ការ​ដឹកនាំ​របស់​លោក​គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន Teshima Atsushi៕
 
អត្ថបទ៖ ម៉ឺន រស្មី
រូបថត៖ ផ្ដល់ឱ្យ

ខ្លីៗ​ជុំវិញ​លទ្ធផល​ប្រជុំ​ធំ​នៅ​ក្រសួង​ប្រៃសណីយ៍​នៅ​ព្រឹក​នេះ

ប្រភពមកពី៖ news.sabay.com.kh
នៅ​ព្រឹក​នេះ ក្រសួង​ប្រៃសណីយ៍​​និង​ទូរគមនាគមន៍​បាន​រៀបចំ​កិច្ច​ប្រជុំ​បូក​សរុប​​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ ២០១៤ និង​លើក​ទិសដៅ​អនុវត្ត​ឆ្នាំ ២០១៥ ដែល​មាន​ការ​ចូលរួម​ក្រសួង​មន្ទីរ​មក​ពី​ទូទាំង​ប្រទេស។ ខាង​ក្រោម​ជា​របាយការណ៍​លទ្ធផល​ខ្លីៗ​មួយ​ចំនួន​ដែល Sabay ទទួល​ពី​ការ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ពេញ​មួយ​ព្រឹក​នេះ។

Ministry-of-Telecom-total-report-2

@អ្នក​ប្រើប្រាស់​ទូរសព្ទ​ចល័ត​បាន​កើន​ឡើង​ពី​ចំនួន ២០,២៦៤,៥១៤ ឆ្នាំ ២០១៣ ដល់​ចំនួន ២០,៤៥១,៩៨២ ឆ្នាំ ២០១៤។
@អ្នក​ប្រើប្រាស់​ទូរសព្ទ​អចល័ត​បាន​ធ្លាក់​ចុះ​ពី​ចំនួន ៤២០,៩៤២ ឆ្នាំ ២០១៣ មក​នៅ​ត្រឹម ២៨៤,៥៤២ ក្នុង​ឆ្នាំ ២០១៤។
@ចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ចល័ត​ក៏​បាន​កើន​ឡើង​ពី​ចំនួន ៣,៨២៧,៥៨៤ ឆ្នាំ ២០១៣ ដល់​ចំនួន ៤,៩៥៧,៤៤៩ សម្រាប់​ឆ្នាំ ២០១៥ នេះ។
@អ៊ីនធឺណិត​អចល័ត បាន​កើន​ឡើង​ពី​ចំនួន ៣៤,៣៩៥ ឆ្នាំ ២០១៣ ដល់​ចំនួន ៦៨,៤៩៦​ឆ្នាំ ២០១៥។
@ហាង​អ៊ីនធឺណិត​កាហ្វេ​ដែល​មាន​អាជ្ញាប័ណ្ណ​មាន​ចំនួន​ ៩៩១ ក្នុង​ឆ្នាំ ២០១៤។
@អាគារ​ទីស្តី​ការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ថ្មី​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរការ​សាងសង់​និង​គ្រោង​បញ្ចប់​នៅ​ចុង​ឆ្នាំ ២០១៦។
@នាយកដ្ឋាន​មួយ​ចំនួន​កំពុង​ប្រឈម​កង្វះ​ធនធាន​មនុស្ស​ជំនាញ ដើម្បី​យក​មក​បំពេញ​ក្នុង​អង្គភាព​ការងារ។
@បំណុល​ពិបាក​ទារ​ពី​សហគ្រាស​ទូរគមនាគមន៍​ឯកជន​មួយ​ចំនួន ជា​បញ្ហា​ឈឺក្បាល​ដែល​ត្រូវ​មាន​ដំណោះស្រាយ​ចាត់ការ​ជា​បន្ទាន់។

បើ​មាន​​លទ្ធផល​ផ្សេង​ទៀត Sabay នឹង​ផ្សាយ​ជូន​ជា​បន្ត​បន្ទាប់។

ការ​ប្រជុំ​រៀបចំ​ឡើង​នៅ​ទីស្តី​ការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​មាន​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

ចេញពី ​ឡើងផ្ទះ​មិត្តភក្តិ​ ចោរ​ដេញ​កាប់​ ប្លន់​យក​ម៉ូតូ​ ដោយ​សុវត្ថិភាព (មានវីដេអូ)

ប្រភពមកពី៖ khmerload
រាជធានីភ្នំពេញ ៖ ក្រុមចោរហារយឆក់ លួច ប្លន់ ប្រដាប់អាវុធនិងដាវសាំម៉ូរ៉ៃ ជាដើមហាក់កគ្រើក ឡើងវិញនៅមួយរយៈ ចុងក្រោយនេះ ជាក់ស្តែងស្ត្រីម្នាក់ត្រូវក្រុម ចោរប្រើដាវសាំម៉ូរ៉ៃកាប់ យ៉ាងព្រៃផ្សៃ រួចប្លន់យកម៉ូតូបាន ដោយសុវត្ថិភាព ខណៈពេលស្ត្រីរងគ្រោះ ជិះម៉ូតូចេញពីឡើងផ្ទះមិត្តភក្តិបំណងត្រឡប់ទៅផ្ទះវិញ ។ កាលវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិទ្រាទី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ស្ត្រីរងគ្រោះត្រូវក្រុមចោរកាប់ ចំដៃខាងឆ្វេងរងរបួសធ្ងន់បានរៀបរាប់ ប្រាប់អ្នកកាសែតកោះសន្តិភាព ថាគាត់បានជិះម៉ូតូម៉ាកស្មាសរ៉េវ៉ូ ពណ៌ខ្មៅ ចេញពីជប់លៀងឡើងផ្ទះមិត្តភក្តិ បំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែមកដល់ចំណុចកើតហេតុ។ ស្រាប់តែលេចក្រុមជន សង្ស័យ១ក្រុម បានប្រើដាវសាំម៉ូរ៉ៃ កាប់មក លើគាត់ បណ្តាលឲ្យដួលម៉ូតូ រួចក្រុមចោរបានលើកម៉ូតូជិះគេចខ្លួនបាត់ដោយ មិនរំខានដល់សមត្ថកិច្ចនោះទេ។ក្រោយកើតហេតុស្ត្រី រងគ្រោះត្រូវគេបញ្ចូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែមិនទាន់បានដាក់ ពាក្យបណ្តឹងនោះទេ ដោយរបួសហូរ ឈាមខ្លាំង ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព

U-22 កម្ពុជា មក​ដល់​ម៉ោង ២:៥០ នាទី​ថ្ងៃ​នេះ​ក្រោយ​ចប់​យុទ្ធនាការ​ប្រកួត​នៅ​ថៃ

ប្រភពមកពី៖​ news.sabay.com.kh
ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ ២២ ឆ្នាំ (U-22) ចំនួន ៣១ រូប ក្នុង​នោះ ២២ រូប​ជា​កីឡាករ និង ៩ រូប​ជា​ថ្នាក់​ដឹកនាំ នឹង​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កំណើត​វិញ នៅ​វេលា​ម៉ោង ២:៥០ នាទី​រសៀល​ថ្ងៃ​ទី ១ ខែ មេសា ឆ្នាំ ២០១៥ នេះ​​តាម​ជើង​យន្តហោះ​លេខ PG933 ​បាងកក-​ភ្នំពេញ ក្រោយ​បញ្ចប់​យុទ្ធនាការ​​ប្រកួត​ជម្រុះ​​ពូល G នៃ​​ពាន​រង្វាន់ 2016 AFC U-23 Championship ក្នុង​កីឡដ្ឋាន Rajamangala Stadium ប្រទេស​ថៃ។

FFC

ក្រុម U-22 កម្ពុជា (រូបថត៖FFC)

លទ្ធផល​ក្រោយ​ចប់​​វគ្គ​ជម្រុះ​ពី​ថ្ងៃ​ ២៧ ដល់ ៣១ ខែ មីនា កន្លង​ទៅ​នេះ កម្ពុជា មិន​បាន​ឆ្លង​ទៅ​ជុំ​បន្ទាប់​ទេ ដោយ​ឈរ​លេខ ៣ ក្នុង​តារាង​មាន ៣ ពិន្ទុ តាម​ពី​ក្រោយ​ក្រុម​លេខ ១ កូរ៉េខាងជើង និង ២ ថៃ ស្រប​ពេល​ក្រុម​ហ្វីលីពីន នៅ​បាត​តារាង។ កម្ពុជា ចាញ់​ថៃ នៅ​ថ្ងៃ​បើក​ឆាក ២ ទល់ ១ ហើយ​បន្ត​ចាញ់​កូរ៉េខាងជើង ៤ ទល់ ១ តែ​ឈ្នះ​ហ្វីលីពីន នៅ​ប្រកួត​បិទ​ពូល​ម្សិលមិញ ៣ ទល់ ១ វិញ។

៥ គ្រាប់​របស់​កម្ពុជា រក​បាន​ដោយ កីឡាករ ចាន់ វឌ្ឍនាកា ២ គ្រាប់, ប្រាក់ មុន្នីឧត្តម ១ គ្រាប់, សារី ម៉ាត់ ណូរ៉ូទីន ១ គ្រាប់ និង សឿយ វិសាល ១ គ្រាប់។ យុទ្ធនាការ​បន្ទាប់​ក្រុម​ U-22 កម្ពុជា ត្រូវ​ពង្រឹង​ក្រុម​បន្ថែម​ដើម្បី​ត្រៀម​​ទៅ​ចូលរួម​ប្រកួត​វគ្គ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ ២០១៥ នៅ​ប្រទេស​សិង្ហបុរី ក្នុង​ខែ មិថុនា ខាង​មុខ៕

Microsoft គ្រោង​នឹង​បញ្ចេញ​ Notebook តម្លៃ​១៤៩$​​ ផ្ដួល​ Chromebook របស់​ Google

ប្រភពមកពី៖ news.sabay.com.kh
តាម​របាយការណ៍​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ Microsoft ​គឺ​កំពុង​តែ​​​ផលិត​កុំព្យូទ័រ​​ Notebook ថ្មី​មួយ​​ ដែល​ដំណើរ​ការ​ដោយ​ Windows 10 ​ដើម្បី​ប្រជែង​ជា​មួយ​នឹង​​កុំព្យូទ័រ​​ Chromebook របស់​ក្រុមហ៊ុន Google  ហើយ ​​Notebook ថ្មី​នេះ​នឹង​ដាក់​លក់​ក្នុង​​តម្លៃ​ថោក​សមរម្យ​​ត្រឹម​តែ ១៤៩ ដុល្លារ​តែ​ប៉ុណ្ណោះ។​

windows-10-notebooks

​តាម​របាយការណ៍​ថ្មី​នេះ​ដែរ ​គឺ​បាន​មក​ពី​​សារព័ត៌មាន​​ Digitimes ​ឲ្យ​ដឹង​​ថា​ Microsoft ​គឺ​មាន​កុំព្យូទ័រ​ Notebook ​ចំនួន​ពី​រ​ម៉ូដែល​ ហើយ​ទាំង​ពីរ​ម៉ូដែល​នេះ​គឺ​មាន​ទំហំ​អេក្រង់​ ១១,៦​អ៊ីញ​ដូច​គ្នា​។ ក្នុង​របាយការណ៍​នេះ​បាន​បន្ថែម​ទៀត​ថា​​ Notebook ទាំង​ពីរ​នោះ​គឺ​បំពាក់​ដោយ CPU Bay Trail-T CR (BTCR) ​របស់​ក្រុមហ៊ុន Intel ​។ ​មួយ​ម៉ូដែល​ក្នុង​ចំណោម​នេះ​​គឺ​ប្រើ​សម្រាប់​ក្នុង​វិស័យ​អប់រំ​​ ដែល​នឹងសហការ​​ផលិត​ជា​មួយ​​​ក្រុមហ៊ុន Elitegroup Computer Systems (ECS) ​របស់​តៃវ៉ាន់។

​ក្រុមហ៊ុន​ Microsoft ​គឺ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​ដាក់​លក់​ Windows 10 Notebook ​ទាំង​ពីរ​ម៉ូដែល​នេះ​ទូទាំង​ពិភពលោក​នៅ​ពាក់​កណ្ដាល​ឆ្នាំ​នេះ​និង​មាន​តម្លៃ​គឺ​ចាប់​ពី​ ១៤៩ ដុល្លារ​ ទៅ ១៧៩ ដុល្លារ៕

chromebook


ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ geeky-gadgets

តារាស្រីថៃ Chompoo នឹងរៀបការ ជាមួួយមិត្តប្រុស ក្នុងខែឧសភានេះ

ប្រភពមកពី៖​ khmerload
ថៃ៖ តារាសម្តែង និងជាតារាបង្ហាញម៉ូត ដ៏ល្បីល្បាញ ប្រចាំប្រទេសថៃ គឺនាង Araya Alberta Hargate  ឬ Chompoo Araya បានទម្លាយ រឿងរៀបការ របស់នាង ជាសារធាណៈហើយ។
ចំពោះនាង Araya វ័យ ៣៣ឆ្នាំ មានទំនាក់ទំនង ជាមួយនឹងលោក Not Visaravuth ដែលរូបគាត់ ក៏ធ្លាប់បានសុំនាង រៀបការ រួចមកហើយ កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៤ ដែលធ្វើឲ្យនាង ស្រក់ទឹកភ្នែកយ៉ាងខ្លាំង ខណៈពេលគាត់ បានលុតជង្គង់ និងបង្ហាញចិញ្ចៀន ទៅកាន់រូបនាង។ ប៉ុន្តែកាលពីថ្មីៗនេះ តារាស្រី កូនកាត់ ថៃ-ឡាវ-អង់គ្លេស រូបនេះ បានសម្រេចិត្តទម្លាយនូវរឿង រៀបការរបស់នាង ជាមួយនឹងមិត្តប្រុស ដែលនឹង ប្រព្រឹត្តទៅ ក្នុងខែឧសភា ឆាប់ៗនេះផងដែរ។ ជាពិសេសទៀតនោះ  Araya ក៏បាននិយាយដែរថា "ថ្ងៃអាពាហ៍ពិពាហ៍របស់ខ្ញុំ នឹងធ្វើឡើង ចំនួន២ថ្ងៃ គឺថ្ងៃទី១ ជាថ្ងៃភ្ចាប់ពាក្យ និងថ្ងៃទី២ ជាថ្ងៃរៀបការ។ ហើយខ្ញុំនឹង ដើរចែកធៀប ក្នុងពេលឆាប់ៗនេះ ប៉ុន្តែធៀបរៀបការ គឺមិនទាន់ហើយ រួចរាល់នោះទេ"៕






នាង Araya Alberta Hargate


ទិដ្ឋភាព ពេលដែលមិត្តប្រុស សុំនាងរៀបការ
ប្រភព  DaraNews
ដោយ៖ កា

​មើល​​ឈុត​ព្រឺព្រួច​ក្នុង​ទ្រុង UFC តិច​មើល៍ ញាច់​សាច់​ប៉ុណ្ណា​ដែរ?

ប្រភពមកពី៖ news.sabay.com.kh
MMA ឬ Mixed Martial Arts ជា​ប្រភេទ​កីឡា​ប្រយុទ្ធ​​ក្នុង​ទ្រុង​​ដ៏​សាហាវ ​ដែល​អាច​ប្រើ​​ក្បាច់​ចម្រុះ​ក្នុង​ការ​វាយ​​ដៃ​គូ​ប្រយុទ្ធ​ ហើយ​កំពុង​ទទួល​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន។

mma

​ថ្ងៃ​នេះ Sabay សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​ទៅ​ទស្សនា​ឈុតឆាក​​វាយ​ឲ្យ​សន្លប់​មួយ​ចំនួន​នៃ​ការ​ប្រកួត​ក្នុង​ទ្រុង UFC ដែល​ជា​ស្ថាប័ន​​ MMA ដ៏​ធំ​បំផុត​មួយ​ក្នុង​លោក។ ចង់​ដឹង​ថា​ញាក់​សាច់​ប៉ុណ្ណា​នោះ សូម​មើល​វីដេអូ​ខាង​ក្រោម៖​



ដោយ៖ ហេង សុធារិទិ្ធ

Monday, March 30, 2015

អត្ថប្រយោជន៍ ទាំង១០ ចំពោះសុខភាព ដែលទទួលបានពី «ជីអង្កាម»

ប្រភពមកពី៖ khmerload
ស្លឹកជីអង្កាមស្រស់ គឺជាអត្ថប្រយោជន៍ ពីធម្មជាតិ ដែលធ្វើឲ្យ មានសុខភាពល្អ។ ហើយនៅក្នុងអត្ថបទមួយនេះ នឹងបកស្រាយប្រាប់ពីសារ:ប្រយោជន៍របស់ ជីអង្កាម ចំពោះសុខភាព៖
១. ជៀសឆ្ងាយពីបញ្ហាក្រពះ  
ជីអង្កាម ត្រូវបានគេស្គាល់ថា អាចយកមកប្រើសម្រាប់ព្យាបាល ប្រភេទជំងឺ ដែលទាក់ទងនឹងបញ្ហាក្រពះ ពោះវៀន និង ការឈឺចាប់ពេលមករដូវជាដើម ។ ប៉ុន្តែភ័ស្តុតាង តាមផ្នែកវិទ្យាសាស្រ្ត បានបង្ហាញឲ្យឃើញថា ភាគច្រើនវាត្រូវបានយកទៅប្រើ សម្រាប់ព្យាបាល ជម្ងឺរលាកពោះវៀន (IBs) ។ រោគសញ្ញាទូទៅនៃ IBs ត្រូវបានកាត់បន្ថយ និងបន្ថយការឈឺចាប់ ដែលបានសម្រួលដោយ ជីអង្កាម ។
២. បន្ថយអាការៈតឹងច្រមុះ
ជាការពិតណាស់ អាការ:តឹងច្រមុះ គឺជារឿងធម្មតាមួយ ដែលបណ្ដាលមកពី ជម្ងឺផ្ដាសាយ និងប្រតិកម្មអាឡែហ្ស៊ី ហើយជាទូទៅតែងតែកើតមាន ចំពោះកុមារ និងមនុស្សពេញវ័យដូចគ្នា ដោយសារតែ ក្នុងជីអង្កាម មានផ្ទុកនូវសារជាតិ មេនតុល ដែលមានជាតិ ត្រជាក់ប្រហើរ។ ជាងនេះទៅទៀត ជាតិមេនតុលនេះ គឺជាធាតុដ៏សំខាន់ នៅក្នុងថ្នាំផ្តាសាយ និងអាឡែហ្ស៊ី មួយចំនួនផងដែរ។ អ្នកអាចស្រូបយកក្លិន ដ៏ប្រហើរ របស់វា  ដើម្បីបំបាត់ការតឹងច្រមុះ។
៣. ជួយក្នុងការរំលាយអាហារ
ជីអង្កាម មិនគ្រាន់តែមានសារ:ប្រយោជន៍ ជួយកាត់បន្ថយបញ្ហាក្រពះនោះទេ ប៉ុន្តែវាក៏ជួយជំរុញលំហូរ ទឹកប្រមាត់។ ជាពិសេស ការបន្ថែមជីអង្កាមចូលទៅ ក្នុងតែ វានឹងជួយជំរុញ ដល់ការរំលាយអាហារ បានយ៉ាងឆាប់រហ័ស។
៤. សុខភាពស្បែក
ជីអង្កាម គឺជាឱសថ ដែលត្រូវបានគេប្រើធ្វើជាក្រែម យូរយារណាស់មកហើយ ។ ក្រែមជីអង្កាម ក៏ត្រូវបានប្រើ សំរាប់ព្យាបាល ជំងឺបន្ទាលត្រអាក និងកន្ទួល ផងដែរ។ វាមិនត្រឹមតែមានប្រសិទ្ធភាព ចំពោះស្បែកនោះទេ ក៏អាចបង្ការ កុំឲ្យកើតមាន បញ្ហាស្បែក ផងដែរ។
៥. ប្រមូលអារមណ្ម៍បានល្អ  
ការសិក្សាមួយ ឲ្យដឹងថា ជីអង្កាមមានទំនាក់ទំនង ជាមួយនឹង ការចងចាំ។ ជាញឹកញាប់ នៅពេលដែលអ្នក ដកដង្ហើមចូល ជាមួយនឹងក្ចិនដ៏ប្រហើរ របស់ ជីអង្កាម វានឹងជួយបង្កើនសមត្ថភាព នៃការចងចាំ និងការផ្ដោតអារម្មណ៍បានល្អ ទៀតផង។   
៦. ជួយកាត់បន្ថយ ជម្ងឺរបេង
តើអ្នកដឹងទេ ជីអង្កាមមាន លក្ខណៈសម្បត្តិប្រឆាំង នឹងការរលាក ដែលវាជួយឲ្យ អ្នកដែលមានជម្ងឺរបេង មានភាពប្រសើរឡើង។ ការសិក្សាបានបង្ហាញដែរថា ការស្រូបយកក្លិន ប្រេងជីអង្កាម អាចជួយក្នុងការទប់ស្កាត់ ការកើតមានឡើងវិញ នៃជម្ងឺនេះ។
៧- ការពារប្រឆាំងនឹងមហារីក និង ដុំសាច់
ជាក់ស្ដែង ជីអង្កាម មិនត្រឹមតែមានសារ:ប្រយោជន៍ ជួយការពារ និងព្យាបាលរោគពោះវៀន ប៉ុណ្ណោះទេ តែក៏ជួយការពារប្រឆាំងនឹង មហារីកសួត ស្បែក និងពោះវៀនធំ ផងដែរ តាមរយ:សារជាតិមានក្នុងជីអង្កាម។
៨. ផ្ដល់ការថែទាំមាត់ធ្មេញ
ជីអង្កាម ជាធាតុផ្សំសកម្មនៅក្នុងផលិតផលប្រើប្រាស់សម្រាប់ ធ្មេញបំផុត។ វត្តមាននៃ ជីអង្កាម ក្នុងសុខភាព មាត់ វាជួយ ការពារការពុកធ្មេញ និង ធ្វើឲ្យខ្យល់ដកដង្ហើមបុរិសុទ្ធ ។
៩. ព្យាបាលអាការ:ឈឺក្បាល
ប្រេងជីអង្កាម មានប្រសិទ្ធភាពដ៏អស្ចារ្យក្នុង ការព្យាបាលអាការ:ឈឺក្បាល ។ ដោយគ្រាន់តែ យកប្រេង ទៅម៉ាស្សា នៅលើថ្ងាស និង សៀតផ្កា អ្នកនឹងមានអារម្មណ៍ធូរស្រាល និង ស្រស់ស្រាយឡើងវិញ ។ ពិសេសនោះ អ្នកអាចស្រូបក្លិនវាបាន ដែលនឹងទទួលបាននូវលទ្ធផល ដ៏មានប្រសិទ្ធភាព ។
១០. កាត់បន្ថយការឈឺសាច់ដុំ
ការឈឺសាច់ដុំ គឺ បញ្ហាទូទៅមួយផ្សេងទៀត របស់មនុស្សគ្រប់វ័យ។ ហើយជាមួយគ្នានេះ អ្នកអាចម៉ាស្សាប្រេងជីអង្កាម នៅកន្លែងដែលមានការឈឺចាប់សាច់ដុំ ពីព្រោះវា មានប្រសិទ្ធភាព ក្នុងការកាត់បន្ថយភាពឈឺចាប់ ។ ជម្រើសម៉្យាងទៀត អ្នកអាចបន្ថែមបន្តក់ដំណក់ ប្រេងជីអង្កាម មួយចំនួន ចូលទៅក្នុងទឹកសម្រាប់ងូត ដើម្បីបន្ថយការឈឺចាប់បាន ដោយខ្លួនឯង ។
ប្រភព mag4woman
ដោយ ដាលីស

Thursday, March 26, 2015

Samsung Galaxy S6 ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​បណ្តាញ​សារព័ត៌មាន​នានា​ជុំវិញ​ពិភពលោក

ប្រភពមកពី៖ news.sabay.com.kh
រាប់​គិត​ចាប់​ពី​ចុង​ឆ្នាំ​២០១៤ រហូត​ដល់​ខែ​មីនា ឆ្នាំ២០១៥ បណ្តាញ​អ្នក​សារព័ត៌មាន​មិន​តិច​ទេ ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក បាន​ចេញ​មុខ​ទស្សន៍ទាយ​រូបរាង​ពិត​របស់​ទូរស័ព្ទ​ដៃ​ទំនើប Samsung Galaxy S6 រហូត​ដល់​ថ្ងៃទី១ ខែមីនា ដែល​រូបរាង​ពិត​របស់​ទូរស័ព្ទ​ដៃ Samsung Galaxy S6 ត្រូវ​បាន​បង្ហាញ​ជា​ផ្លូវការ នៅ​ក្នុង​ពិព័រណ៍​សមាជ​ទូរស័ព្ទ​ពិភពលោក នៅ​ទីក្រុង​បាសេឡូណា ប្រទេស អេស្ប៉ាញ ជាមួយ​នឹង​ទូរស័ព្ទ​ដៃ​កញ្ចក់​កោង ដែល​ទទួល​បាន​ពានរង្វាន់​ជា​ទូរស័ព្ទ​ដែល​មាន​គំនិត​ច្នៃប្រឌិត​គ្មាន​ពីរ និង​ល្អបំផុត​គឺ Samsung Galaxy S6 Edge ។

41

បណ្ដាញ​សារព័ត៌មាន​ល្បីៗ​នៅ​លើ​ពិភពលោក​ជាច្រើន​បាន​ធ្វើ​ការ​ផ្សាយផ្ទាល់​ពី​ព្រឹត្តិការណ៍​សមាជ​ទូរស័ព្ទ​ពិភពលោក (Mobile World Congress) ជាមួយ​ការ​បង្ហាញ​រូបរាង​ពិត​របស់​ទូរស័ព្ទដៃ Galaxy S6 នេះ មាន​រួម​ទាំង​គេហទំព័រ​ល្បី CNET ផងដែរ។

សារព័ត៌មាន BBC News បាន​សរសេរ​ចំណងជើង​ធំៗ​ថា «ក្រុមហ៊ុន APPLE ច្បាស់​ជា​យំ​មិនខាន​ពេល​ឃើញ​ទូរស័ព្ទ​ដៃកញ្ចក់​កោង​របស់ Samsung» ។ សារព័ត៌មាន​ជាច្រើន​ទៀត​ក៏បាន​ធ្វើ​ការ​ប្រៀបធៀប​ពី​លក្ខណៈ​សម្បត្តិ​របស់​ទូរស័ព្ទ Galaxy S6 ទៅ​នឹង​ទូរស័ព្ទ​ល្បីៗ ពី​ក្រុមហ៊ុន​នា​នា​ជុំវិញ​ពិភពលោក​ ដែល​គ្មាន​ទូរស័ព្ទ​ណា​អាច​ស៊ីដាច់ Samsung Galaxy S6 Edge បាន​នៅ​ឡើយ​ទេ និង​មាន​ចំណុច​ពិសេស​រហូត​ដល់ ១០ យ៉ាង​របស់​ទូរស័ព្ទដៃ Samsung Galaxy S6 មាន​សមត្ថភាព​អាច​ធ្វើ​បាន ដែល​ទូរស័ព្ទ iPhone6 មិន​អាច​ធ្វើបាន រួមមាន​បណ្តាញ​សារព័ត៌មាន The Verge, The Financial Times, Bloomberg Business, Android Community, Business Insider, និងសារព័ត៌មាន Entrepreneur ជាដើម។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ បណ្តាញ​សារព័ត៌មាន Thearabiapost, Ajw.asahi, Pressreader, Globaltimes, Nbcnews, CNNMoney, Daily Mailនិង Reuters UK បាន​បញ្ចេញ​អត្ថបទ​របស់​ខ្លួន​ដែល​មាន​ចំណងជើង​ថា «Samsung បង្ហាញ​ទូរស័ព្ទដៃ​ស្មាតហ្វូន Galaxy ម៉ូដែល​ថ្មី​ដើម្បី​បំបាក់ APPLE»។​

47

ចំណែក​ឯបណ្តាញ​សារព័ត៌មាន​កម្ពុជា​យើង​ក៏បាន​ចុះផ្សាយ​ផងដែរ មាន​ដូច​ជា Business Newsក៏ដូចជា Cambo Report ផង​ដែរ បាន​ដាក់​ចំណងជើង​ផ្សេងៗ​ពីគ្នា ដែល​និយាយ​ពី ចំនុច​ពិសេស ៨ យ៉ាង​ដែល​យើង​អាច​ដឹងថា រវាង SamsungS6 និង iPhone6 មួយណា​ខ្លាំង​ជាង និង​ខ្លះ​ទៀត​សរសេរ​ថា ក្រុមហ៊ុន សាមសុង បាន​បង្ហាញ​ទូរស័ព្ទថ្មី Galaxy S6 ស្អាត​ដាច់​គេ​នៅ​ក្នុង ពិព័រណ៍​សមាជ​ទូរស័ព្ទ​ពិភពលោក​ឆ្នាំ២០១៥ (MWC)។

គួរ​បញ្ចាក់​ផងដែរ​ថា ទូរស័ព្ទ​ស្មាតហ្វូន​ទំនើប Samsung Galaxy S6 និង ទូរស័ព្ទ​ស្មាតហ្វូន​គ្មាន​ពីរ Samsung Galaxy S6 Edge ទាំង​ពីរ​នេះ ត្រៀម​នឹង​សម្ពោធ​លក់​ជា​ផ្លូវការ​ក្នុង​ខែ​មេសា​ខាងមុខ​នេះ​ហើយ ក្រោយ​ពី​បាន​បង្ហាញ​ខ្លួន​លើ​អ៊ីនធឺណែត​ប៉ុន្មាន​ថ្ងៃមុន​នេះ។ តើ​អ្នក​ត្រៀម​ខ្លួន​ហើយ ឬនៅ? គ្រប់​គ្នា​ចង់​ក្លាយ​ជាម្ចាស់​ទូរស័ព្ទ​ទំនើប​មួយ​នេះ។ ចុះ​អ្នក​វិញ?


អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd

គឺ​ជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប​គ្រប់​ទីកន្លែង។ តាមរយៈ​ ការ​បង្កើត​ថ្មី និង​របក​គំហើញ​ឥត​ឈប់ឈរ​ យើង​កំពុង​តែ​ផ្លាស់ប្តូរ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​ពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើតុ ម៉ាស៊ីន​ថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីន​ថត​ចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះ​ស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ  LED។ យើង​មាន​បុគ្គលិក​ចំនួន ៣០៧០០០ នាក់ នៅ​ទូទំាង ៨៤​ប្រទេស​ដោយ​មាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន ១៩៦ពាន់លាន​ដុល្លារ​អាមេរិក។

ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ www.samsung.com និង global.samsungtomorrow.com

4345
អត្ថបទ​ផ្សាយ​ពាណិជ្ជកម្ម

​​ប្រេស៊ីល ទៅ​សងសឹក​បារាំង​​ដល់​ផ្ទះ បន្ត​​ភាព​មិន​ចាញ់​៧ប្រកួត​ជាប់​គ្នា

ប្រភពមកពី៖ news.sabay.com.kh
ក្រុម​បាល់​ទាត់​សាំបា​ប្រេស៊ីល​​ បាន​បន្ត​កំណត់ត្រា​របស់​ខ្លួន​ ឈ្នះ​៧​ប្រកួត​ជាប់ៗ​គ្នា តាំង​ពី​ប្រកួត​ World Cup 2014 មក​ បន្ទាប់​ពី​ពួកគេ​បាន​វាយ​បក​យក​ឈ្នះ​​មាន់​គក​បារាំង​ ៣-១ ទៀត ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ នៅ​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​យប់​មិញ។

2705D40200000578-0-image-a-22_1427403942469

2705F5ED00000578-0-image-a-41_1427404226282

​ខ្សែ​ការពារ​ Raphael Varane របស់​ Real Madrid ​បាន​តែត​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​បារាំង​ ធ្វើ​ការ​នាំ​មុខ​ក្រុម​ភ្ញៀវ​មុន​នៅ​តង់​ទី​១ នាទី​២១ បន្ទាប់​ពី​ការ​បញ្ជូន​បាល់​ជ្រុង​​យ៉ាង​ល្អ​ពី​ Mathieu Valbuena ។ ​យ៉ាង​ណា​ក្ដី​ ​អ្នក​គាំទ្រ​ក្រុម​បារាំង​ ហាក់​ស្ងប់​ស្ងាត់​វិញ បន្ទាប់​ពី​ខ្សែ​បម្រើ​ Oscar ​របស់​ Chelsea ​ស៊ុត​ឲ្យ​ប្រេស៊ីល​ តាម​បាន​ស្មើ​ ១-១​ វិញ​ នៅ​ចុង​តង់​ទី​១ នាទី​៤០។

​​​ចូល​ដល់​តង់​ទី​២ នាទី​៥៧​ ខ្សែ​បម្រើ​ប្រយុទ្ធ​ Neymar ​របស់​​ក្រុម​ FC Barcelona ​បាន​ស៊ុត​ឲ្យ​សាំបា​ប្រេស៊ីល​ នាំ​មុខ​បារាំង​​ ២-១ វិញ​ម្ដង បន្ទាប់​ពី​ការ​បញ្ជូន​យ៉ាង​ល្អ​ពី​ជើង​ Willian។ ទោះ​​ជា​ក្រុម​ទាំង២ ​មាន​សាច់​បាល់​ ៥០/៥០ ប្រហែល​គ្នា​ក៏​ដោយ ប៉ុន្តែ​ក្រុម​ភ្ញៀវ​មាន​ទម្រង់​ប្រយុទ្ធ​មុត​ស្រួច​ជាង​ ខណៈ​ដែល​​ខ្សែ​បម្រើ​ Luiz Gustavo របស់​ Wolfsburg ​បាន​តែត​គ្រាប់​ទី​៣ ឲ្យ​ប្រេស៊ីលបាន​១​គ្រាប់​​ទៀត​​នៅ​នាទី​​៦៩។

2705E2C200000578-0-image-a-25_1427403949031

27071CE200000578-3013668-image-a-53_1427406704776

2707236F00000578-3013668-image-a-56_1427406734517

270713B300000578-3013668-image-a-58_1427407617049

​ជ័យ​ជម្នះ​មួយ​នេះ​មាន​ន័យ​ថា អ្នកចាត់ការ​ថ្មី​របស់​ប្រេស៊ីល​ Dunga ​បាន​រក្សា​កំណត់ត្រា​ឈ្នះ ១០០%​ តែ​ម្ដង ចាប់​តាំង​ពី​លោក​ឡើង​កាន់​តំណែង​​អ្នកចាត់ការ​ប្រេស៊ីល​ជា​លើក​ទី​២ កាល​ពី​ខែ​កក្កដា បន្ទាប់​ពី​ក្រុម​​មួយ​នេះ ​ធ្លាក់​ពី​​ការ​ប្រកួត​ World Cup នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្រោយ​ចាញ់​អាល្លឺម៉ង់​ យ៉ាង​ចាស់​ដៃ ៧-១៕


​​

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ BBC

មិនគួរឲ្យជឿ ថាគ្រាប់ផ្កាឈូករ័ត្ន មានប្រយោជន៍ ចំពោះសុខភាព ច្រើនយ៉ាងនេះសោះ!

ប្រភពមកពី៖ khmerload
គ្រាប់ផ្កាឈូករ័ត្ន ជាគ្រាប់ធញ្ញជាតិមួយ ដែលមនុស្សជាច្រើន ចូលចិត្តយកមកទទួលទាន។ ប៉ុន្តែតើអ្នកដឹងទេថា គ្រាប់ផ្កាឈូករ័ត្ន មានអត្ថ ប្រយោជន៍ យ៉ាងច្រើនលើសលុប ចំពោះសុខភាព របស់អ្នក។ ចង់ដឹងថា គ្រាប់ផ្កាឈូករ័ត្ន មានប្រយោជន៍យ៉ាងណា តោះតាមដានអានទាំងអស់ គ្នា៖
១) ប្រឆាំងនឹងការរលាករោល៖ គ្រាប់ផ្កាឈូករ័ត្ន បានផ្ទុកនូវវីតាមីនE ដែលជួយការពារ នឹងជម្ងឺហឺត ជម្ងឺរលាកសន្លាក់ និងខះទឹកសន្លាក់ ជាដើម។
២) សុខភាពស្បែក៖ វីតាមីន E ក៏ជួយការពារស្បែក ពីកាំរស្មីអ៊ុលត្រា របស់ព្រះអាទិត្យ និងជួយឲ្យស្បែក របស់អ្នក ភ្លឺថ្លាផងដែរ។  ដូច្នេះហើយ អ្នកគួរតែបន្ថែម គ្រាប់ផ្កាឈូករ័ត្ន ប្រមាណ១ស្លាបព្រាបាយ ក្នុងរបបអាហារ ជាប្រចាំថ្ងៃ ដើម្បីទទួលបាន នូវជាតិវីតាមីន E ពីគ្រាប់ផ្កាឈូករ័ត្ន។
៣) ប្រឆាំងនឹងរោគមហារីក៖ គ្រាប់ផ្កាឈូករ័ត្ន បានផ្ទុកនូវសារធាតុ Selenium ដែលតាមការ សិក្សា ស្រាវជ្រាវ កន្លងមក បានឲ្យដឹងថា សារធាតុ Selenium នេះ អាចជួសជុល កោសិកា ដែលត្រូវបាន បំផ្លាញ និងជួួយទប់ស្តាត់ការលូតលាស់ នៃកោសិកាមហារីកផងដែរ។ ជាពិសេស ទៀតនោះ គ្រាប់ផ្កាឈូករ័ត្ន ក៏មានតួនាទី ក្នុងការកាត់បន្ថយ នៃការកើតជម្ងឺមហារីកក្រពេញប្រូស្តាត មហារីកប្លោកនោម និងមហារីកពោះវៀន ជាដើម។
៤) សុខភាពឆ្អឹង៖ គ្រាប់ផ្កាឈូករ័ត្ន សម្បូរទៅដោយ សារធាតុម៉ាញ៉េស្យូម និងកាល់ស្យូម ដែលជំនួយទៅ ដល់ឆ្អឹងរបស់អ្នក។ បន្ថែមពីនេះ ទៅទៀត ជាតិទង់ដែង ដែលមានក្នុងគ្រាប់ផ្កាឈូករ័ត្ននោះ ក៏មានតួនាទីដ៏សំខាន់ផងដែរ ក្នុងការជួយឲ្យឆ្អឹង និងសន្លាក់ បត់បែនបានល្អ។ ជាពិសេសទៀតនោះ ជាតិវីតាមីនE អាចជួយបន្ថូរបន្ថយ នៃការឈឺចាប់សន្លាក់បាន។
៥) ការពារជម្ងឺបេះដូង៖ ដោយសារតែគ្រាប់ផ្កាឈូក ផ្ទុកវីតាមីនE  វាបានជួយការពារ ជម្ងឺដែលទាក់ទង នឹងសរសៃឈាម និងបេះដូង  ការពារ បញ្ហាគាំងបេះដូង និងដាច់សរសៃឈាម ក្នុងខួរក្បាលផងដែរ។
ទាំងនេះជាអត្ថប្រយោជន៍ របស់គ្រាប់ផ្កាឈូករ័ត្ន មានចំពោះសុខភាព៕


ប្រភព បរទេស
ដោយ៖ កា

នាយ​ក្រិន មាន​ភរិយា​ថ្មី និង​មានកូន​ម្នាក់​ទៀត​ហើយ

ប្រភពមកពី៖ khmerload
រាជធានីភ្នំពេញ ៖ ភរិយាតារាកំប្លែងមាឌ តូចល្អិតនាយក្រិន បានបង្ហើបពី គម្រោងរៀបការ បន្ទាប់ពីអ្នកទាំងពីរបាន សម្រេចរួមរស់ជាមួយគ្នាក្រោមដំបូលផ្ទះ តែមួយដោយមិនទាន់រៀបការ និងមានកូនប្រុសម្នាក់ អាយុជាង១ខួបហើយ ។

ភរិយារបស់នាយក្រិន នៅមិនទាន់បានកំណត់ពេលវេលា ជាក់លាក់ណាមួយនៅឡើយទេ ប៉ុន្តែមង្គលការរបស់ពួកគេ អាចនឹងរៀបចំនៅដំណាច់ឆ្នាំក្រោយនេះ បន្ទាប់ពីនាយក្រិនវិលមក ពីសម្តែងនៅសហរដ្ឋ អាមេរិកវិញ ។

ភរិយារបស់នាយក្រិន នាងអាលីយ៉ា ហៅយ៉ាយ៉ា ប្រាប់កោះសន្តិភាពតាមសារ អេឡិចត្រូនិចកាលពីពេល ថ្មីៗនេះថា នាង និងនាយក្រិន គ្រោងរៀបការនៅដំណាច់ឆ្នាំក្រោយ ដោយសារតែនាងត្រូវរង់ចាំនាយក្រិន វិលមកពីសម្តែងនៅសហរដ្ឋអាមេរិកវិញ ។ បើទោះបីជាពួកនាងនៅមិនទាន់ឈានដល់ ពិធីមង្គលការក៏ដោយ ប៉ុន្តែដោយសារចិត្ត ស្រឡាញ់គ្នាដោយស្មោះស្ម័គ្រទៅ វិញទៅមកនោះ ទើបពួកនាងសម្រេចចិត្តរួមរស់ជាមួយគ្នា ហើយមានកូនប្រុសម្នាក់ អាយុជាងមួយខួបហើយ ។

បើតាមការអះអាង ពីភរិយានាយក្រិន មូលហេតុដែលធ្វើឱ្យនាងសម្រេច ជ្រើសរើសយកតារាកំប្លែងមាឌ ល្អិតរូបនោះជាស្វាមី គឺដោយសារ តែនាងអាណិត និងស្រឡាញ់ចំពោះនាយក្រិន ហើយការជ្រើសរើសនេះមិនស្ថិត នៅក្រោមសម្ពាធអ្នកណា ម្នាក់ឡើយ ។

នាងយ៉ាយ៉ានិយាយថា «មុននឹងសម្រេចយកគ្នា រួមរស់ជាមួយគ្នានោះ យើងទាំងពីរបានឈ្វេងយល់ ចិត្តគ្នាប្រហែលជា៣ឆ្នាំ ហើយខ្ញុំស្គាល់គាត់រយៈពេល៤ឆ្នាំ ។ ចំណែកការមានកូនមុនរៀបការនេះ ខ្ញុំនិងគាត់ក៏មិនដែលគិតពីអ្វីឡើយ សំខាន់យើងស្រឡាញ់គ្នា ហើយគាត់ក៏ស្រឡាញ់កូនដែរ» ។ នៅពេលដែលខ្ញុំជ្រើសរើសគាត់នោះ គឺខ្ញុំមិនដែលគិតពី កាយសម្បទាគាត់ និងអតីតកាល របស់គាត់ឡើយ បញ្ហាសំខាន់គាត់ជា មនុស្សល្អសម្រាប់ខ្ញុំ ហើយគាត់តែងតែផ្តល់ឱ្យ ខ្ញុំគ្រប់បែបយ៉ាងទាំងការស្រឡាញ់ និងការយកចិត្តទុកដាក់ រហូតធ្វើឱ្យខ្ញុំមានគំនិតថា ស្រឡាញ់គាត់ស្មើ នឹងជីវិតរបស់ខ្ញុំ» ។

មុននឹងមានភរិយាទី២នេះ នាយក្រិនធ្លាប់រៀបមង្គលការ ជាមួយនាងហ៊ិន ចាន់ធឿន ដែលជាជាងអ៊ុតសក់ នៅខេត្តព្រះសីហនុ ។ អ្នកទាំងពីរបានចូលរោងការ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ក្រោមការជួយជ្រោមជ្រែងពីនាយកុយ ដែលជាមេក្រុមកំប្លែង របស់នាយក្រិន ។ ក្រោយពីបានកូនប្រុសម្នាក់មក ចំណងអាពាហ៍ពិពាហ៍របស់នាយក្រិន បានឈានដល់ផ្លូវបំបែកតាម ផ្លូវច្បាប់នៅអំឡុងឆ្នាំ២០១១ ក្រោមហេតុ ផលមិន ចុះសម្រុងនឹងគ្នា ។

ភរិយារបស់នាយក្រិន វ័យ២៥ឆ្នាំ និងមានស្រុកកំណើត នៅខេត្តកំពង់ចាម ។ នាងយ៉ាយ៉ា កំពុងរៀបចំខ្សែជីវិតរបស់ខ្លួន ជាមួយស្វាមីទៅថ្ងៃអនាគត ដោយពេលនេះនាង មានគម្រោងពង្រីកមុខរបរលក់ ដូរដែលមានស្រាប់បន្ថែមទៀត ប៉ុន្តែនាងត្រូវរង់ចាំ នាយក្រិនវិលមកពីសម្តែងនៅសហរដ្ឋអាមេរិក វិញ ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព

រថយន្ត​ដឹក ​ស៊ីម៉ង់ត៍​បុក​ ម៉ូតូ​ហុងដា​ វ៉េវ​របួសធ្ងន់​ បុរសម្នាក់ (មានវីដេអូ)

ប្រភពមកពី៖ khmerload
រាជធានីភ្នំពេញ៖ បុរសម្នាក់បានរង របួសយ៉ាងធ្ងន់ធ្ងរ បែកគ្រាប់ភ្នែកនិង ផុងថ្ពាល់ខាងឆ្វេង នៅពេលដែលចេញ ពីធ្វើការរួចត្រឡប់ទៅផ្ទះវិញ ដោយជិះម៉ូតូវ៉ា ទៅកណ្តាលទ្រូងផ្លូវ ជាហេតុធ្វើឲ្យរថយន្តវ៉ាក់ ជ្រុលទៅបុកចំពីមុខតែម្តង ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង ១១ និង១០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ នៅតាមបណ្តយ ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេស ខណ្ឌពោធិ៍ សែន ជ័យ ។
ជនរងគ្រោះ មានឈ្មោះថា ស៊ន សុវណ្ណារិទ្ឋ ភេទប្រុស អាយុ៤៨ឆ្នាំ មានមុខរបរជា អ្នកបើករថយន្ត ស្នាក់នៅក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ។ 
ក្រោយពេលកើត ហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់ភ្លាមៗ ព្រមទាំងហៅរថយន្តសាមុយ ដឹកយកអ្នករងរបួសធ្ងន់ទៅ សង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែករថយន្តនិងម៉ូតូត្រូវ បានសមត្ថកិច្ចធ្វើការវាស់់វែង យក ទៅរក្សាទុកនៅការិយាល័យចរាចរ ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់ក្រុមហ៊ុន មកដោះស្រាយជាក្រោយ ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រវត្តិ សិរីសួស្ដី របស់មនុស្ស និង​ការ​កាត់​ក្បាល ​កបិល​មហា​ព្រហ្ម ត្រូវ​បាន Town ថត​វិដេអូ​ឃ្លីប ​បង្ហាញ​ជា​ថ្មី

ប្រភពមកពី៖ khmerload
ភ្នំពេញ៖ ទន្ទឹមនឹងឱកាស បុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ រំកិលមកដល់ ក្នុងពេលឆាប់ៗខាងមុខនេះ គេសង្កេតឃើញថា នៅតាមបណ្តា ក្រុមហ៊ុន ផលិតកម្ម ចម្រៀងជាច្រើន បាននាំគ្នាសម្រឹតសម្រាំង ត្រៀមបទចម្រៀងជាច្រើន ត្រៀមសម្រាប់ បុណ្យចូលឆ្នាំ ខាងមុខនេះ ដើម្បីឲ្យបងប្អូន ប្រជាពលរដ្ឋរាំ លេងកម្សាន្ត សប្បាយទាំងអស់គ្នា។
នៅក្នុងនោះ ដើម្បីឲ្យមានភាព ប្លែកអារម្មណ៍ និងទទួលស្វាគមន៍ ឱកាសបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរ ផលិតកម្ម Town បានថតវីដេអូខ្លីមួយ ស្ដីពីប្រវត្តិបុណ្យ ចូលឆ្នាំខ្មែរ (មហាសង្ក្រាន្ត តាមឆ្នាំនីមួយៗ) និងសបញ្ជាក់ ពីសិរីសួរស្ដី ទាំង៣របស់មនុស្ស ស្ថិតនៅត្រង់ណា ។ ជាពិសេស កបិលមហាព្រហ្ម បានសុខចិត្តកាត់ព្រះសិរសា របស់ព្រះអង្គ ដោយសារតែចាញ់ ប្រាជ្ញចៅមាណព្វ ឲ្យទៅបុត្រីទាំង៧អង្គ របស់ព្រះអង្គ។
ខ្សែវិដេអូ មានរយៈពេលជិត៥នាទី ដោយនៅក្នុងនោះ ឃើញមានវត្តមាន តារាចម្រៀ ងប្រុសស្រីល្បីឈ្មោះ គឺ លោក សុគន្ធ ថេរ៉ាយុទ្ធ និង សុគន្ធ នីសា ចូលរួមសម្តែងផងដែរ ។
កុំឲ្យខាតពេលយូរ ទស្សនាទាំងអស់គ្នា តើមានអត្ថន័យយ៉ាងណា?
ផ្តល់សិទ្ធដោយ ដើមអម្ពិល

គេង​លើស ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត

ប្រភពមកពី៖ news.sabay.com.kh
មនុស្ស​ភាគ​ច្រើន​ភ័យ​ខ្លាច​គេង​មិន​គ្រប់​គ្រាន់ អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​រាង​កាយ ឬ​សុខភាព​ចុះ​ខ្សោយ​ជា​ដើម។ តាម​ការ​ពិត គេង​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​អាយុ​ខ្លី​ជាង​ធម្មតា និង​មាន​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​ទៅ​វិញ​ទេ។ នេះ​បើ​តាម​ការ​សិក្សា​របស់​ក្រុម​អ្នក​ស្រាវជ្រាវ មក​ពី​សាកលវិទ្យាល័យ Warwick ប្រទេស​អង់គ្លេស។

?????????

ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Warwick ប្រទេស​អង់គ្លេស បាន​វិភាគ​ទៅ​លើ​ការ​សិក្សា១៦ ផ្សេង​គ្នា ដោយ​រាប់​បញ្ចូល​ទាំង​ទិន្នន័យ​ម៉ោង​គេង របស់​មនុស្ស​ជាង ១​លាន​នាក់​ផង។ សាស្ត្រាចារ្យ Franco Cappuccio បាន​រក​ឃើញ​ថា មនុស្ស​ដែល​ទម្លាប់​គេង​ច្រើន​ជាង ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ អាច​ប្រឈម​នឹង​ហានិភ័យ​ឆាប់​ស្លាប់​ជាង អ្នក​គេង​ចន្លោះ​ពី ៦ ទៅ ៨​ម៉ោង។

ការ​អះអាង​របស់​សាស្ត្រាចារ្យ Cappuccio ដោយ​យោង​ទៅ​លើ​ការវិភាគ​ទិន្នន័យ​សិក្សា​រយៈពេល​វែង​ចំពោះ​មនុស្ស​ស្លាប់ និង​ទម្លាប់​គេង​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។ លទ្ធផល ១០​ឆ្នាំ​ក្រោយ​មក បង្ហាញ​ថា ១២ភាគរយ នៃ​ចំនួន​អ្នក​ស្លាប់​ គេង​តិច​ជាង ៦​ម៉ោង ប៉ុន្តែ​ដល់​ទៅ ៣០​ភាគរយ​ក្នុង​ចំណោម​នោះ គឺ​ជា​អ្នក​គេង​លើស​ពី ៨​ម៉ោង។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ក្រើន​រំលឹក​ទៀត​ថា កំណើន​ហានិភ័យ​នៃ​ការ​ស្លាប់​ចំពោះ​អ្នក​គេង​លើស​ពី ៨​ម៉ោង ស្មើ​ទៅ​នឹង​ការ​ទទួល​ទាន​កាហ្វេ​ច្រើន​កែវ​ក្នុង​មួយ​ថ្ងៃ​ដែរ។ ម្យ៉ាងវិញទៀត ការ​គេង​ច្រើន​អាច​ក្លាយ​ជា​ទម្លាប់ និង​បណ្ដាល​ឲ្យ​ខ្ជិល​បាន។ ដូច​នេះ​រយៈ​ពេល​គេង​ដែល​ល្អ​បំផុត​សម្រាប់​មនុស្ស​ពេញ​វ័យ គឺ​ចន្លោះ​ពី ៦ ទៅ ៨​ម៉ោង៕


ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ Metro ​

Wednesday, March 25, 2015

បើ​ឪពុក​ធ្វើ​បែប​នេះ កូន​ក្រមុំ​ណា​មិន​ស្រក់​ទឹក​ភ្នែក

ប្រភពមកពី៖ news.sabay.com.kh
ឪពុក​ម្ដាយ​គ្រប់​រូប សុទ្ធតែ​ស្រលាញ់​ថ្នាក់​ថ្នម ចិញ្ចឹម​បីបម​កូន​តាំង​​ពី​តូច​ក្រូច​ឆ្មារ ​មិន​ចង់​ឲ្យ​បាត់​មុខ​ទៅ​ណា​សូម្បី​មួយ​វិនាទី។ យ៉ាង​ណា​មិញ ពេល​វេលា​ចេះ​តែ​រំកិល​ទៅ​មុខ ឯ​ការ​រស់​ជុំ​គ្នា​មិន​អាច​ស្ថិត​ស្ថេរ​រហូត​ទេ។ រៀបការ​រួច កូន​ភាគ​ច្រើន​ប្រាកដ​ជា​នៅ​បែក​ពី​ឪពុក​ម្ដាយ ដូច​នេះ​ហើយ​ទើប​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ មនុស្ស​ភាគ​ច្រើន​ចាត់​ទុក​ជា​វេលា​មាន​ន័យ​បំផុត​ក្នុង​ជីវិត ហើយ​ក៏​ជា​ពេល​សោក​សៅ​មួយ​ដែរ។

ដើម្បី​ជា​កាដូ​ជូន​ពរ​កូន​ស្រី​ក្នុង​ថ្ងៃ​រៀបការ ឪពុក​ម្នាក់​បាន​រៀន​ធ្វើ​កាយវិការ​តាម​អត្ថន័យ​បទ​ចម្រៀង​ពេញ​មួយ​ឆ្នាំ រួច​សម្ដែង​​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់​នាង រហូត​ធ្វើ​ឲ្យ​នាង​រំភើប​ចិត្ត​ទប់​ទឹក​ភ្នែក​មិន​ជាប់។

feature

ជា​ធម្មតា ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ និង​ជូនពរ​កូន​កំលោះ​ក្រមុំ​ក្នុង​ថ្ងៃ​រៀបការ ឪពុក​ម្ដាយ​តែង​និយាយ​ពាក្យ​មួយ​ចំនួន ប៉ុន្តែ​ឪពុក​ម្នាក់​នេះ​បែរ​បដិសេធ​មិន​និយាយ​អ្វី​ទាំង​អស់ ហើយ​ធ្វើ​​រឿង​ប្លែក​នឹក​ស្មាន​មិន​ដល់។ លោក​បាន​បញ្ចេញ​កាយវិការ​តាម​អត្ថន័យ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា “I Loved Her First” ។ ​

កូន​ក្រមុំ​ដ៏​មាន​សំណាង​ឈ្មោះ Nicole Cortez បាន​រៀបរាប់​ថា “នៅ​ថ្ងៃ​រៀបការ ឪពុក​ខ្ញុំ ​ធ្វើ​ឲ្យ​ខ្ញុំ និង​ប្ដី ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់ ដោយ​ច្រៀង​ចម្រៀង​ដ៏​ពីរោះ​មួយ​បទ… ខ្ញុំ​ជា​អ្នក​បក​ប្រែ​កាយវិការ ហើយ​គាត់​ធ្វើ​បែប​នេះ​ពិត​ជា​មាន​ន័យ​ណាស់​សម្រាប់​ខ្ញុំ។ គាត់​និយាយ​ថា រៀន​មួយ​ឆ្នាំ​តាំង​ពី​ខ្ញុំ​ភ្ជាប់​ពាក្យ ទើប​អាច​ធ្វើ​កាយវិការ​មាន​អត្ថន័យ​តាម​បទ​ចម្រៀង​នេះ​បាន”…។

ទស្សនា​វីដេអូ​សកម្មភាព​ដ៏​ភ្ញាក់ផ្អើល​ដែល​ឪពុក​ធ្វើ​ចំពោះ​កូន​ស្រី៖




ដោយ៖ គង់ វិសាល
ប្រភព៖ inspiremore

បាក់ស្ពានពោធិ៍សាលា ដោយសារ រថយន្តដឹកអុស បើកឆ្លងកាត់

ប្រភពមកពី៖ khmerload
កំពង់ចាម៖ ស្ពានពោធិ៍សាលា ស្ថិតនៅក្នុងឃុំ ព្រែកក្របៅ ចន្លោះផ្លូវពីថ្នល់ទទឹង ឃុំជ្រៃវៀន ទីរួមស្រុកព្រៃឈរ ទៅឃុំពាមជីកង ស្រុកកងមាស បានបាក់ទាំងស្រុង កាលពីយប់មិញ ដោយសាររថយន្ត ដឹកអុសមួយគ្រឿង បានបើកឆ្លងកាត់។
យោងតាមមន្រ្តីនគរបាល បានឲ្យដឹងថា ហេតុការណ៍បាក់ស្ពាននេះ បានកើតឡើងនៅ វេលាម៉ោងប្រមាណ ១រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥។ មន្រ្តីនគរបាលបន្តថា នៅម៉ោងកើតហេតុ មានរថយន្ត មួយគ្រឿងម៉ាក ហ្វីណូ ដឹកអុសពេញ បានបើកបរឆ្លងកាត់ ដល់ពាក់កណ្តាលស្ពាន ស្រាប់តែបាក់តែម្តង។
ក្រោយកើតហេតុ អ្នកបើករថយន្ត បានរត់គេចខ្លួនបាត់ បន្សល់តែរថយន្ត នៅជាប់កណ្តាលស្ពាន។ នៅព្រឹកថ្ងៃទី២៦ ខែមីនា កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បានចុះទៅកន្លែងកើតហេតុ ដើម្បីស្ទួចយក រថយន្តចេញ និងពិនិត្យការខូចខាត៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ពេជ្រ សោភា ត្អូញត្អែរ​សម្រក់​ ទឹក​ភ្នែក ព្រោះ​តែ​ នឹក​ឪពុក (Video Inside)

ប្រភពមកពី៖ khmerload
ភ្នំពេញ៖ បើទោះបីជាពេលនេះ តារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស អ្នកនាង ពេជ្រ សោភា បានរៀបការ មានស្វាមី រួចហើយ ក៏ដោយ តែនាងហាក់នៅតែមាន ភាពកណ្តោច កណ្តែង ខ្វះភាព កក់ក្តៅដដែល ព្រោះថាឪពុក ជាទីស្រឡាញ់ របស់នាង បានលាចាកលោក ទៅចោល នាងគ្មានថ្ងៃត្រឡប់ ហើយក៏គ្មាន ក្តីស្រលាញ់ របស់បុរសណា មក ជំនួសឪពុក នាងបានដែរ ។
តាមរយៈឃ្លីបសម្លេងមួយ ដែលមានរយៈពេលជាង១នាទី តារាចម្រៀងថ្គាមខ្លា អ្នក នាង ពេជ្រ សោភា បង្ហោះ នៅលើ បណ្តាញ ទំនាក់ទំនង សង្គម Facebook បានបង្ហាញ សំឡេង ថ្ងួចថ្ងូរ ត្អូញត្អែរ សម្រក់ទឹកភ្នែក និយាយ ក្តែងៗថា «ពិភព លោកនេះ ត្រជាក់ ណាស់ពុកអើយ បើមាន ពុកប្រហែល កូនមិន ត្រជាក់បែបនេះទេ ខ្ញុំមានភាពឯកា នឹកឪពុក ចង់ឱប ឪពុក ចង់ប្រាប់រឿង គ្រប់យ៉ាង ឲ្យឪពុកបានដឹង ចង់ឲ្យពុក លើកទឹកចិត្ត ដល់ខ្ញុំ….» ។ 
សម្រាប់អ្នកដែលបានឮសំឡេង របស់ អ្នកនាង ពេជ្រ សោភា ហើយ ពិតជាទប់អារម្មណ៍ឈឺចាប់ សម្រក់ទឹក ភ្នែកតាម នាងមិនខាន ។ ប៉ុន្តែអ្វីដែល ទស្សនិកជន និងអ្នកគាំទ្រនាង មានការ ចាប់អារម្មណ៍ និងងឿង ឆ្ងល់ខ្លាំងនោះ គឺនាងមាន បញ្ហាអ្វី ហេតុអី នៅសុខៗ រំលេច ភាពឈឺ ចាប់ទុក្ខសោក បែបនេះ បង្ហោះពេញបណ្តាញទំនាក់ទំនង សង្គម Facebook ដូច្នេះ ?





ផ្តល់សិទ្ធដោយ ដើមអម្ពិល

បារាំង​អនុញ្ញាត​ឲ្យ​ក្មេង​អាយុ​១៤​ឆ្នាំ​​បើក​ឡាន​អគ្គិសនី Twizy ​​ដោយ​ស្រប​ច្បាប់

ប្រភពមកពី៖ news.sabay.com.kh
ថ្មី​ៗ​នេះ ​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​បារាំង​មាន​ឈ្មោះ​ថា​ Renault ​បាន​ផលិត​ប្រភេទ​​រថយន្ត​​អគ្គិសនី​ប្រភេទ​តូច​​ថ្មី​មួយ​មាន​ឈ្មោះ​ថា​ Twizy ​ ដែល​​អាច​ឲ្យ​យុវ័យ​អាយុ​ ១៤ ឆ្នាំ​បើក​បរ​ដោយ​ស្រប​ច្បាប់​​នៅ​ក្នុង​ប្រទេស​បារាំង​។  ​

Renault Samsung Twizy Z.E.

​​ Twizy ​គឺ​ជា​ប្រភេទ​ឡាន​​តូច​​មាន​កៅអី​អង្គុយ​ពីរ​ ហើយ​​​​រថយន្ត​នេះ​​មាន​ទម្ងន់​​ ៤៥៣ គ.ក​​  ម៉ូទ័រ​អគ្គិសនី​កម្លាំង​​ ១៣ សេស​​​ ​អាគុយ​សម្រាប់​ផ្ទុក​ថាម​ពល​ និង ​អាច​បើក​ដំណើរ​ការ​បាន​​ក្នុង​ចម្ងាយ ៩៦ គ.ម ​ក្នុង​ល្បឿន​​អតិបរិមា​​  ៨០,៤​គ.ម/ម សម្រាប់​ថាមពល​ពេញ។

មិន​ខុស​ពី​ប្រភេទ​ឡាន​ធម្មតា​នោះ​ទេ​ Twizy ​គឺ​មាន​ពោង​សុវត្ថិភាព​ ខ្សែរ​ក្រវ៉ាត់​​ កៅអី​អង្គុយ​ពីរ​ ភ្លើង​ចង្កៀង​ និង ភ្លើង​ស៊ីញ៉ូ​ ប៉ុន្តែ​មិន​មាន​កន្លែង​សម្រាប់​ទុក​ដាក់​របស់​របរ​​មួយ​ចំនួន​ដូច​ជា​ បារី ស្រា​ជា​ដើម៕  Twizy  ត្រូវ​បាន​លក់​ក្នុង​​តម្លៃ​ ៧៦០០ ដុល្លារ​៕

renault-twizy_2

der-renault-twizy_full

RENAULT TWIZY (X09) - PHASE 1 - GAMME 2013


ប្រែ​សម្រួល៖ សំនៀង
ប្រភព៖​ ​wired